ព្រះអង្គុលិមាល
ក្បាលទី 43 · ទំព័រ 156
គាថារបស់ព្រះអង្គុលិមាលត្ថេរ មានពាក្យផ្តើមថា គច្ឆំ វទេសិ សមណឋិតោម្ញិ ដូច្នេះជាដើម ។ រឿងរ៉ាវរបស់ព្រះថេរៈមានអត្ថុប្បត្តិ ហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះក៏ជាអ្នកមានបុញ្ញាធិការបានធ្វើហើយ ក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំបុណ្យទាំងឡាយដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភព នោះៗ ក្នុងពុទ្ធុប្បាទនេះ កើតជាបុត្តព្រាហ្មណ៍ឈ្មោះភគ្គៈ ដែលជាបុរោហិត របស់ព្រះបាទកោសល ក្នុងក្រុងសាវត្ថី ក្នុងថ្ងៃដែលកុលបុត្តនោះកើត អាវុធ ទាំងអស់មានពន្លឺរន្ទាលច្រាលឆ្អៅ ដាវមង្គលរបស់ព្រះរាជាដែលដាក់លើតាំង ត្រង់ទីបន្ទំ ក៏មានពន្លឺផងដែរ ព្រះរាជាទ្រង់ឃើញដូច្នោះ ទ្រង់តក់ស្លុតផ្ទំមិន លក់ ។