ព្រះអនុរុទ្ធ
ក្បាលទី 43 · ទំព័រ 183
គាថារបស់ព្រះអនុរុទ្ធត្ថេរ មានពាក្យផ្តើមថា បហាយ មាតាបិតរោ ដូច្នេះជាដើម ។ រឿងរ៉ាវរបស់ព្រះថេរៈ មានអត្ថុប្បត្តិហេតុ ដូចម្តេច ។ បានឮថា កុលបុត្តនេះក៏ជាអ្នកមានបុញ្ញាធិការបានធ្វើហើយ ក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំបុណ្យទាំងឡាយដែលជាឧបស្ស័យនៃព្រះនិព្វាន ក្នុងភព នោះៗ ក្នុងសាសនានៃព្រះមានព្រះភាគព្រះនាមបទុមុត្តរៈ កើតជាកុដុម្ពិកៈ ជាអ្នកសម្បូរដោយទ្រព្យសម្បត្តិ ។