អដ្ឋកថា ព្រះអនុរុទ្ធ
ថ្ងៃមួយ ចូលទៅកាន់វិហារ ស្តាប់ធម៌ ក្នុងសម្នាក់របស់ព្រះសាស្តា បានឃើញព្រះសាស្តា ទ្រង់ស្ថាបនាភិក្ខុមួយរូប ក្នុងតំណែងឯតទគ្គបុគ្គល នៃភិក្ខុដែលមានទិព្វចក្ខុ ខ្លួនឯងក៏ប្រាថ្នាឋានន្តរនោះ ញ៉ាំងមហាទានឲ្យប្រព្រឹត្តទៅអស់ ៧ ថ្ងៃ ដល់ព្រះមានព្រះភាគ ដែលមាន ភិក្ខុជាបរិវារមួយសែន ក្នុងថ្ងៃទី ៧ បានថ្វាយសំពត់ដ៏ប្រសើរដល់ព្រះមាន ព្រះភាគ និងភិក្ខុសង្ឃ ហើយធ្វើបណិធាន គឺសេចក្តីប្រាថ្នា ឯព្រះសាស្តា ទ្រង់ជ្រាបថា សេចក្តីប្រាថ្នារបស់កុលបុត្តនេះសម្រេចដោយមិនមានអន្តរាយ ទើបទ្រង់ព្យាករថា ក្នុងអនាគតកាលបុរស នឹងបានជាបុគ្គលដ៏ប្រសើរជាង ភិក្ខុ ដែលមានចក្ខុទិព្វ ក្នុងសាសនានៃព្រះសម្មាសម្ពុទ្ធព្រះនាមគោតម ។ កុលបុត្តនោះក៏បំពេញបុណ្យជាច្រើន ក្នុងព្រះសាស្តានោះ កាលព្រះសាស្តា បរិនិព្វានហើយ កាលព្រះចេតិយមាសកម្ពស់ ៧ យោជន៍សម្រេចហើយ ធ្វើការបូជាប្រទីបដ៏ឱឡារ ដោយប្រទីបមានដងច្រើនពាន់ ដោយអធិដ្ឋានថា សូមជាឧបនិស្សយប្បច្ច័យដល់ទិព្វចក្ខុចុះ ។ កុលបុត្តនោះធ្វើបុណ្យជាច្រើន ដរាបដល់អស់ជីវិត ដោយប្រការ ដូច្នេះ ហើយអន្ទោលទៅក្នុងទេវតា និងមនុស្សទាំងឡាយ ក្នុងសាសនានៃ ព្រះមានព្រះភាគកស្សបៈ កើតឡើងក្នុងផ្ទះកុដុម្ពិកៈ ក្នុងនគរពារាណសី ដល់នូវភាពជាអ្នកដឹងក្តីហើយ កាលព្រះសាស្តាបរិនិព្វាន កាលជនទាំងឡាយសាងព្រះចេតិយមាសមួយយោជន៍សម្រេចហើយ ឲ្យសាងថាសសំរឹទ្ធ ជាច្រើន ដាក់ពេញដោយសប្បិ ហើយដាក់ស្ករអំពៅមួយដុំត្រង់កណ្តាលនៃ ថាសនីមួយៗ ដាក់ថាសជុំវិញព្រះចេតិយ ឲ្យមាត់ថាស និងមាត់ថាសទល់ គ្នា ហើយសាងថាសសំរឹទ្ធធំមួយ ដាក់ពេញដោយសប្បិ ដុតប្រឆេះ ១០០០ ទូលលើក្បាល ដើរប្រទក្សិណ ជុំវិញព្រះចេតិយ អស់មួយយប់ទ