អដ្ឋកថា គាថាព្រះបុស្សត្ថេរ
ថេរគាថា តឹសនិបត ៣ ក្នុងតឹសនិបាត គាថារបស់ព្រះបុស្សត្ថេរ មានពាក្យផ្តើមថា បសាទិកេ ពហូ ទិស្វា ដូច្នេះជាដើម ។ រឿងរ៉ាវរបស់ព្រះថេរៈ មាន អត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះក៏ជាអ្នកមានបុញ្ញាធិការបានធ្វើហើយ ក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំបុណ្យទាំងឡាយដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភព នោះៗ អន្ទោលទៅក្នុងទេវតា និងមនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទនេះ កើត ជាព្រះឱរសរបស់ស្តេចគ្រប់គ្រងមណ្ឌលមួយអង្គ មានឈ្មោះថា បុស្សៈ ។ កុលបុត្តនោះចម្រើនវ័យហើយ សម្រេចការសិក្សាក្នុងសិប្បៈ ដែលពួក ខត្តិយកុមារគប្បីសិក្សា ព្រោះកុលបុត្តនោះជាអ្នកសម្បូរដោយឧបនិស្ស័យ ទើបមិនមានចិត្តជាប់ជំពាក់ក្នុងកាមគុណទាំងឡាយ បានស្តាប់ធម៌ក្នុងសម្នាក់ របស់ព្រះមហាថេរៈមួយរូបហើយ បាននូវសទ្ធា ទើបបួស ហើយរៀនកម្មដ្ឋាន ដែលសមគួរដល់ការប្រព្រឹត្ត បំពេញភាវនារឿយៗ ធ្វើឈានឲ្យកើតឡើង ផ្តើមចម្រើនវិបស្សនា មានឈានជាបាទ មិនយូរបុន្មាន ក៏បានអភិញ្ញា ៦ តមកថ្ងៃមួយ តាបសម្នាក់ឈ្មោះថា បណ្ឌរគោត្រ អង្គុយស្តាប់ធម៌ក្នុងសម្នាក់ របស់ព្រះមហាថេរៈហើយ ឃើញភិក្ខុច្រើនរូប ជាអ្នកសម្បូរដោយសីលា- ចារវត្ត មានឥន្ទ្រិយសង្រួម ដោយល្អហើយ មានកាយអប់រំហើយ មានចិត្ត អប់រំហើយ មានចិត្តជ្រះថ្លា គិតថា ល្អហ្ន៎ បដិបទានេះ គប្បីតាំងនៅក្នុង លោកបានយូរចុះ ដូច្នេះ ទើបសួរព្រះថេរៈថា បពិត្រលោកម្ចាស់ បដិបទា របស់ភិក្ខុទាំងឡាយ ក្នុងអនាគតកាលដូចម្តេចហ្ន៎ ។ កាលនឹងសម្តែងសេចក្តី នោះ ព្រះសង្គីតិកាចារ្យទាំងឡាយ បានតាំងគាថាដើមថា ឥសីឈ្មោះបណ្ឌរសគោត្រ ឃើញពួកភិក្ខុជាច្រើន ដែលគួរនាំមក នូវសេចក្តីជ្រះថ្លា មានចិត្តអប់រំហើយ សង្រួមល្