គាថាព្រះសារីបុត្ត

ក្បាលទី 43 · ទំព័រ 263

បុគ្គលណា ជាអ្នកប្រព្រឹត្តសមគួរ ជាអ្នកស្ងប់សមគួរ មានស្មារតី ជាអ្នកមិនធ្វេសប្រហែស ក្នុងការត្រិះរិះ និងការ ប្រព្រឹត្តសមគួរ ត្រេកអរដោយភាវនាក្នុងសន្តាន មានចិត្តតាំងមាំ ជាបុគ្គលម្នាក់ឯង មានសេចក្តីសន្តោស អ្នកប្រាជទាំងឡាយ ហៅបុគ្គលនោះថា ជាភិក្ខុ ។ ភិក្ខុកាលបរិភោគ នូវអាហារស្រស់ ឬក្រៀម មិនគប្បីឲ្យឆ្អែតជ្រុល ទេ គប្បីជាអ្នកមានពោះធូរ មានអាហារដ៏ល្មមមានស្មារតីវៀរចេញ ។ ភិក្ខុឈប់បរិភោគ ៤ ឬ ៥ ពំនូត ( ក្នុងកាលជិតឆ្អែត ) ហើយគប្បី ផឹកទឹក នេះជាការល្មមដល់កិរិយានៅជាសុខ នៃភិក្ខុអ្នកមានចិត្តស្លុង ទៅរក ( ព្រះនិព្វាន ) ។ ភិក្ខុស្លៀកដណ្តប់ នូវចីវរជាកប្បិយៈ ប្រយោជន៍ ( ត្រឹមតែការពារត្រជាក់ជាដើម ) នេះ ជាការគួរដល់ កិរិយានៅជាសុខ នៃភិក្ខុអ្នកមានចិត្តស្លុងទៅរក ( ព្រះនិព្វាន ) ។ កាលភិក្ខុអង្គុយដោយភ្នែន ភ្លៀងមិនស្រក់ត្រូវត្រង់ជង្គង់ទាំងពីរ នេះ ជាការគួរដល់កិរិយានៅជាសុខ នៃភិក្ខុអ្នកមានចិត្តស្លុងទៅរក ( ព្រះ និព្វាន ) ។ បុគ្គលណាបានឃើញសុខ ថាជាទុក្ខ បានឃើញទុក្ខ ថា ជាគ្រឿងចាក់ដោត ដូចកូនសរ ការជាប់ចំពាក់មិនមានក្នុងចន្លោះនៃ សុខ និងទុក្ខទាំងពីរ បុគ្គលនោះ គប្បីជាប់ក្នុងលោកដូចម្តេច គប្បី មានដោយកិលេសដូចម្តេចបាន ។ បុគ្គលមានសេចក្តីប្រាថ្នាអាក្រក់ ជាអ្នកខ្ជិលច្រអូស មានការព្យាយាមថោកទាប ជាអ្នករៀនសូត្រតិច មិនអើពើ ( ចំពោះធម៌ និងវិន័យ ) សូមកុំមានក្នុងសម្នាក់ខ្ញុំ ក្នុង កាលណាៗ ឡើយ ប្រយោជន៍អ្វីដោយឱវាទក្នុងលោក គប្បីមាន ( ដល់បុគ្គលនោះ ) ដោយបការដូចម្តេច ។ មួយទៀត បុគ្គលអ្នកចេះដឹង ច្រើន មានប្រាជាជាគ្រឿងទម្លាយកិលេស តាំងមាំក្នុងសីល ប្រកបរឿយៗ នូវចេត