អដ្ឋកថា គាថាព្រះសារីបុត្ត

ក្បាលទី 43 · ទំព័រ 268

គាថារបស់ព្រះសារីបុត្តត្ថេរ មានពាក្យផ្តើមថា យថាចារី យថាសតោ ដូច្នេះជាដើម។ រឿងរ៉ាវរបសស់ព្រះសារីបុត្តត្ថេរ និងរឿងរ៉ាវ របស់ព្រះមហាមោគ្គល្លានត្ថេរ បណ្ឌិតគប្បីជ្រាបដូចតទៅនេះ ក្នុងអតីតកាល ក្នុងទីបំផុតនៃមួយអសង្ខេយ្យ និងមួយសែនកប្ប រាប់ ថយអំពីភទ្ទកប្បនេះ ព្រះសារីបុត្ត កើតក្នុងត្រកូលព្រាហ្មណមហាសាល ដោយឈ្មោះ ឈ្មោះថា សរទមាណព ។ ព្រះមហាមោគ្គល្លានកើតហើយ ក្នុងត្រកូលគហបតីមហាសាល ដោយឈ្មោះ ឈ្មោះថា សិរិវឌ្ឍកុដុម្ពិកៈ ។ ជនទាំង ២ នោះ បានជាសម្លាញ់លេងធូលីរួមគ្នា ។ បណ្តាជនទាំង ២ នោះ សរទមាណព លុះបិតាអនិច្ចកម្មហើយ ក៏ គ្រប់គ្រងទ្រព្យសម្បត្តិ ដែលជារបស់មានប្រចាំត្រកូល ថ្ងៃមួយ ទៅក្នុងទី កំបាំង គិតថា ឈ្មោះថា សត្វទាំងនេះ រមែងមានការស្លាប់ជាទីបំផុតដូចគ្នា ព្រោះដូច្នោះ អាត្មាអញគួរចូលទៅបួស ស្វែងរកមោក្ខធម៌ចុះ ដូច្នេះហើយ ទើបចូលទៅរកសម្លាញ់ ពោលថា នែសម្លាញ់ ខ្ញុំមានបំណងនឹងបួស ចុះ អ្នកវិញអាចបួសបានដែរឬទេ សម្លាញ់នោះឆ្លើយថា ខ្ញុំមិនអាចបួសបានទេ ទើបពោលថា តាមចិត្តអ្នកចុះ ខ្ញុំបួសតែឯងក៏បាន ដូច្នេះហើយ ទើបឲ្យ មនុស្សបើកឃ្លាំងមាស ឃ្លាំងប្រាក់ ឲ្យមហាទានដល់មនុស្សកំព្រា និងអ្នកដំណើរ ជាដើម ហើយទៅកាន់ជើងភ្នំ បួសជាឥសី ។ មានបុត្តព្រាហ្មណ៍ ប្រមាណ ៧ ម៉ឺន ៤ ពាន់នាក់ បាននាំគ្នាចេញបួសតាមសរទមាណពនោះ ហើយ ។ សរទមាណពនោះ ធ្វើអភិញ្ញា ៥ និងសមាបត្តិ ៨ ឲ្យកើតឡើង ហើយ ក៏ប្រាប់ការបរិកម្មកសិណដល់ពួកជដិលទាំងនោះ ។ ពួកជដិលទាំងនោះ នាំគ្នាធ្វើអភិញ្ញា ៥ និងសមាបត្តិ ៨ ឲ្យកើតឡើងដូចគ្នា ។ សម័យ នោះ ព្រះសម្មាសម្ពុទ្ធព្រះនាមអនោមទស្សី ទ្រង់កើតឡើងហើយក្នុងលោក ទ្រង់ញ៉ាំងធម្មចក្កដ៏ប