អដ្ឋកថា គាថាព្រះអានន្ទ
គាថារបស់ព្រះអានន្ទត្ថេរ មានពាក្យផ្តើមថា បិសុណេន ច កោធនេន ដូច្នេះជាដើម ។ រឿងរ៉ាវរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ព្រះអានន្ទត្ថេរនេះ ជាអ្នកមានបុញ្ញាធិការបានធ្វើហើយ ក្នុង ព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យទាំងឡាយដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភពនោះៗ ក្នុងសាសនានៃព្រះមានព្រះភាគព្រះនាមបទុមុត្តរៈ កើតជាប្អូន ប្រុសមាតាដទៃនៃព្រះសាស្តា ក្នុងហង្សវតីនគរ លោកមានឈ្មោះថា សុមនៈ ឯបិតាមាននាមថា ព្រះបទអានន្ទ ។ កាលសុមនកុមារ ជាព្រះរាជឱរស របស់ខ្លួនចម្រើនវ័យហើយ ទ្រង់បានព្រះរាជទាន ផ្ទៃដីឲ្យធ្វើជានគរចម្ងាយ ១២០ យោជន៍ អំពីនគរហង្សវតី ។ ព្រះរាជកុមារនោះ យាងមកគាល់ព្រះសាស្តា និងព្រះរាជបិតាម្តងម្កាល ។ ក្នុងកាលនោះ ព្រះរាជាទ្រង់បម្រើព្រះសាស្តា និងព្រះភិក្ខុសង្ឃប្រមាណមួយសែនរូប ដោយព្រះអង្គឯង មិនព្រម ឲ្យអ្នកដទៃទំនុកបម្រុងឡើយ ។ សម័យនោះ បច្ចន្តជនបទមានចលាចល ព្រះរាជកុមារមិនក្រាបបង្គំ ទូលឲ្យព្រះរាជាទ្រង់ជ្រាបថា បច្ចន្តជនបទកើតចលាចល ព្រះអង្គបុណ្ណោះ ប្រង្កាបចលាចលនោះរហូតស្ងប់ ។ ព្រះរាជាទ្រង់ជ្រាបហេតុការណ៍នោះ ទ្រង់ សប្បាយព្រះហបឫទ័យក្រៃលែង ត្រាស់ហៅព្រះរាជឱរសមកហើយ ត្រាស់ថា នែបុត្រ បិតានឹងឲ្យពរដល់បុត្ត ចូរបុត្តទទួលយកចុះ ។ ព្រះរាជកុមារ ក្រាប ទូលថា ទូលបង្គំត្រូវការទំនុកបម្រុងព្រះសាស្តា និងភិក្ខុសង្ឃ ៣ ខែ ដើម្បី ធ្វើជីវិត មិនឲ្យសាបសូន្យប្រយោជន៍ ព្រះរាជាត្រាស់ថា ពរនោះ បុត្តមិន អាចបាន ចូរសូមពរដទៃចុះ ព្រះរាជកុមារក្រាបទូលថា បពិត្រព្រះសម្មតិទេព ធម្មតាមហាក្សត្រទាំងឡាយ មិនត្រាស់ពាក្យជា ២ ឡើយ សូមព្រះរាជទាន ពរនោះដល់បុត្តចុះ បុត្តមិន