គាថាព្រះតាលបុដត្ថេរ

ក្បាលទី 43 · ទំព័រ 449

ថេរគាថា បញ្ញាសនិបត ៣ កាលណាហ្ន៎ អាតាអញនឹងបានជាបុគ្គលម្នាក់ឯង មិនមានតណ្ហា ជាគម្រប់ពីរ នឹងឃើញនូវភពទាំងអស់ ថាជា របស់មិនទៀង នៅក្នុងជ្រោះភ្នំទាំងឡាយ គំនិតនោះ អាត្មាអញ បានត្រិះរិះហើយថា កាលណាហ្ន៎ បំណងនេះនឹងសម្រេច ។ កាលណាហ្ន៎ អាត្មាអញបានបួស ទ្រទ្រង់នូវផ្ទាំងសំពត់ដែល កាត់ដាច់ ស្លៀកសំពត់ជ្រលក់ ដោយទឹកចត់ ហើយជាអ្នក មិនមានសេចក្តីប្រកាន់ខ្លួនថា របស់អញ ជាបុគ្គលមិនមាន សេចក្តីប្រាថ្នា ហើយបានលះនូវរាគៈ ទោសៈ មោហៈ ដោយ ប្រការដូច្នោះ ជាបុគ្គលដល់ នូវសេចក្តីសុខ ហើយចូលទៅ នៅក្នុងព្រៃធំ ។ កាលណាហ្ន៎ អាត្មាអញនឹងពិចារណាឃើញ នូវកាយមិនទៀងនេះ ជាសម្បុករបស់មរណៈ និងរោគ ដែល មច្ចុបៀតបៀនហើយ ជាបុគ្គលប្រាសចាកភ័យ នៅម្នាក់ឯង ក្នុងព្រៃ គំនិតនោះ កាលណា នឹងសម្រេច ។ កាលណាហ្ន៎ អាត្មាអញនឹងបានកាន់ដាវដ៏មុត គឺមគ្គប្បញ្ញា ហើយក្របែល នូវវល្លិ គឺតណ្ហា ដែលជាធម្មជាតិញ៉ាំងភ័យឲ្យកើត ជាគ្រឿង នាំមកនូវសេចក្តីទុក្ខ ប្រព្រឹត្តតាមអារម្មណ៍ដ៏ច្រើន ឲ្យលុះក្នុង អំណាច ( របស់ខ្លួនបាន ) គំនិតនោះ កាលណានឹងសម្រេច ។ កាលណាហ្ន៎ អាត្មាអញនឹងបានកាន់យក នូវសស្រ្តាដ៏មុតថ្លា គឺប្រាជ្ញា របស់ឥសីទាំងឡាយ ហើយនឹងបំបាក់នូវមារ ព្រមទាំង សេនាមារដោយឆាប់រហ័ស លើសីហាសនៈ ( ថេរាសនៈ ) បំណងនោះ កាលណា នឹងសម្រេច ។ កាលណាហ្ន៎ ពួក លោកអ្នកសប្បុរស ជាអ្នកគោរពក្នុងធម៌ ប្រកបដោយតាទិគុណ អ្នកឃើញតាមពិត មានឥន្ទ្រិយឈ្នះហើយ មើលឃើញ អញ ថាជាអ្នកមានព្យាយាម ក្នុងសមាគមទាំងឡាយ បំណងនោះ កាលណានឹងសម្រេច ។ កាលណាហ្ន៎ សេចក្តី ខ្ជិល ការឃ្លាន ការស្រេក ខ្យល់ កម្តៅថ្ងៃ ស្រាំង ស្រួយ ពស់តូច ពស់ធំ នឹងមិនបៀតបៀន នូវអាត្មាអញនោ