អដ្ឋកថា គាថាព្រះតាលបុដត្ថេរ
ថេរគាថា បញ្ញាសនិបត ៣ ក្នុងបញ្ញាសនិបាត គាថារបស់ព្រះតាលបុដត្ថេរ មាន ពាក្យផ្តើមថា កទា នុហំ បព្វតកន្ទរាសុ ដូច្នេះជាដើម ។ រឿងរ៉ាវរបស់ ព្រះថេរៈ មានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះក៏ជាអ្នកមានបុញ្ញាធិការបានធ្វើហើយ ក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំបុណ្យទាំងឡាយដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភព នោះៗ ។ ក្នុងពុទ្ធុប្បាទកាលនេះ កើតនៅក្នុងត្រកូលអ្នករបាំម្នាក់ ក្នុងនគរ រាជគ្រឹះ ដល់នូវភាពជាអ្នកដឹងក្តីហើយ ដល់នូវការសម្រេចក្នុងឋានៈជាអ្នក របាំ ដែលសមគួរដល់ត្រកូល បានជាប្រធាននៃអ្នករបាំ ដែលមានកេរ្តឈ្មោះ ពេញជម្ពូទ្វីប ។ កុលបុត្តនោះ មានមាតុគ្រាម ៥០០ ជាបរិវារ ត្រាច់សម្តែងមហោស្រព ក្នុងស្រុកនិគម និងរាជធានី ដោយសិប្បៈនៃអ្នករបាំដ៏ធំក្រៃលែង បាននូវ ការបូជា និងសក្ការៈដ៏ច្រើន មកកាន់នគររាជគ្រឹះ សម្តែងមហោស្រពដល់ អ្នកនគរ បាននូវការរាប់អាន និងសក្ការៈ ព្រោះភាពដែលខ្លួនដល់នូវការ ចាស់ក្លានៃញាណ ទើបចូលគាល់ព្រះសាស្តា ថ្វាយបង្គំហើយ អង្គុយក្នុងទី សមគួរ នាចំណែកម្ខាង បានក្រាបទូលពាក្យនោះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គបានស្តាប់ពាក្យរបស់ពួកអ្នករបាំ ដែលជា អាចារ្យបុរាណ ពោលថា អ្នករបាំធ្វើឲ្យជនត្រេកអរ ដោយការពោលពាក្យ ពិត និងពាក្យឡេះឡោះ ក្នុងកណ្តាលមហោស្រព ក្នុងកណ្តាលវេទិកា អ្នក របាំនោះ ខាងមុខអំពីស្លាប់ ព្រោះកាយបែកធ្លាយ រមែងចូលដល់ភាពជា សម្លាញ់នៃទេវតាទាំងឡាយ ដែលជាអ្នកត្រេកអរ តើក្នុងសេចក្តីនេះ ទ្រង់ ត្រាស់ដូចម្តេច ។