គាថាព្រះមហាមោគ្គល្លានត្ថេរ

ក្បាលទី 43 · ទំព័រ 507

ថេរគាថា សដ្ឋិកនិបត ៣ ពួកយើង ជាអ្នកប្រព្រឹត្តនៅក្នុងព្រៃ ប្រព្រឹត្តបិណ្ឌបាតត្រ េកអរក្នុងវត្ថុដែលមាននៅក្នុងបាត្រ ដោយការស្វែងរក ជាអ្នកមាន ចិត្តតាំងមាំល្អខាងក្នុង ចូរទម្លាយនូវសេនារបស់មច្ចុ ( កិលេស ) ។ ពួកយើង ជាអ្នកប្រព្រឹត្តនៅក្នុងព្រៃ ប្រព្រឹត្តបិណ្ឌបាត ត្រេកអរក្នុង វត្ថុ ដែលមាននៅក្នុងបាត្រ ដោយការស្វែងរក ចូរកម្ចាត់បង់នូវ សេនារបស់មច្ចុ ដូចដំរីកម្ចាត់កម្ចាយនូវផ្ទះបបុស ។ ពួកយើងជាអ្នក ប្រព្រឹត្តនៅក្រោមម្លប់ឈើ មានព្យាយាមប្រព្រឹត្តទៅរឿយៗ ត្រេកអរក្នុងវត្ថុដែលមាននៅក្នុងបាត្រ ដោយការស្វែងរក ជាអ្នកមានចិត្ត តាំងមាំល្អខាងក្នុង ចូរទម្លាយនូវសេនារបស់មច្ចុ ។ ពួកយើងជាអ្នក ប្រព្រឹត្តនៅក្រោមម្លប់ឈើ មានព្យាយាមប្រព្រឹត្តទៅរឿយៗ ត្រេកអរក្នុងវត្ថុដែលមាននៅក្នុងបាត្រ ដោយការស្វែងរក ចូរកម្ចាត់បង់ នូវសេនារបស់មច្ចុ ដូចដំរីកម្ចាត់បង់នូវផ្ទះបបុស ។ ( នែស្រីផ្កាមា ស ) ថ្វឺយ នាងរាប់អានខ្លួនអ្នកដទៃ ដែលជាខ្ទម គឺរាងឆ្អឹងបែប ចម្ហឹងៗ មានសាច់ និងសរសៃរួបរឹតហើយ ពេញ ( ដោយគ្រឿង មិនស្អាត ) មានក្លិនស្អុយ ។ ម្នាលនាង មានពកព្ធដ៏ទ្រូង ដូចបិសាច ក្នុងកាយរបស់នាង ដែលពេញដោយលាមក ស្រោបដោយស្បែក ( នេះ ) មានទ្វារសម្រាប់បង្ហូរចេញ ៩ តែងហេរោហូរគ្រប់ពេល ។ ភិក្ខុគប្បីវៀរបង់នូវសរីរៈនាង ដែលមានមុខហូរ ៩ មានក្លិនអាក្រក់ បុគ្គលអ្នកចង់ស្អាត ដើរវាងគូថៈ យ៉ាងណាមិញ ភិក្ខុចៀសវាងនូវ សរីរៈរបស់នាង ក៏យ៉ាងនោះដែរ ។