គាថាព្រះវង្គីសត្ថេរ
ថេរគាថា មហានិបត ៣ វិតក្កទាំងឡាយនេះ ជាសភាវៈឃ្នើសឃ្នង ព្រោះជារបស់ លាមក តែងគ្របសង្កត់អាត្មាអញ ដែលចេញចាកផ្ទះ បួសក្នុង ព្រះពុទ្ធសាសនា ( ដូច ) ពួកខ្មាន់ធ្នូដ៏ប្រសើរ ជាកូនអ្នកខ្ពង់ខ្ពស់ សិក្សាស្ទាត់ហើយ មានធ្នូដ៏មាំ គប្បីបាញ់ប្រសាចនូវព្រួញ ទាំង ពាន់ជុំវិញខ្លួន ( សត្រូវ ) មិនឲ្យរត់រួចបាន ។ បើពួកស្រីបុណ្ណេះ ( ឬ ) លើសជាងនេះនឹងមក ក៏គង់បៀតបៀនអាត្មាអញមិនបាន ( ព្រោះ ) អាត្មាអញ បានតាំងមាំនៅក្នុងធម៌ទាំងឡាយហើយ ។ ព្រះពុទ្ធដីការបស់ព្រះពុទ្ធ ជាអាទិច្ចពន្ធុ អាត្មាអញ បានស្តាប់ម្តង ហើយ ចិត្តរបស់អាត្មាអញត្រេកអរ ក្នុងផ្លូវជាទីទៅកាន់ព្រះនិព្វាន នោះហើយ ។ ម្នាលមារលាមក បើអ្នកចូលមកបំបាក់យើង ដែល កំពុងចុះចិត្តស៊ប់ក្នុងវិបស្សនាយ៉ាងនេះ អ្នកមិនបានឃើញផ្លូវរបស់ យើងយ៉ាងណា យើងនឹងធ្វើអ្នកឲ្យដល់ នូវសេចក្តីស្លាប់យ៉ាង នោះដែរ ។ បុគ្គលណា លះបង់នូវសេចក្តីអផ្សុក នូវសេចក្តីត្រេកអរ នូវសេចក្តីត្រិះរិះ ដែលអាស្រ័យនូវផ្ទះ ដោយប្រការទាំងពួង មិនធ្វើនូវសេចក្តីប្រាថ្នាក្នុងវត្ថុណាមួយ ជាអ្នកមិនមានសេចក្តី ប្រាថ្នា ព្រោះមិនមានសេចក្តីប្រាថ្នា បុគ្គលនោះឈ្មោះថា ភិក្ខុ ។ ក្នុងលោកនេះ វត្ថុណាមួយ នៅលើផែនដីក្តី លើអាកាសក្តី ដែលរាប់ចូលក្នុងភព ៣ មានសភាវៈវិនាសទៅ វត្ថុទាំងអស់ នោះជារបស់មិនទៀង រមែងទ្រុឌទ្រោមទៅ អ្នកប្រាជទាំងឡាយ រមែងយល់ច្បាស់យ៉ាងនេះ ។ ពួកជនរមែងជាប់ចំពាក់ក្នុងឧបធិ គឺរូប និងសំឡេង ដែលឃើញហើយ ឮហើយផង គឺក្លិន រស និងផោដ្ឋព្វៈ ដែលទង្គិចហើយ ប៉ះពាល់ហើយផង អ្នកចូរជា បុគ្គលមិនមានសេចក្តីញាប់ញ័រ បន្ទោបង់នូវសេចក្តីប្រាថ្នាក្នុង កាមទាំងនោះចេញ ព្រោះបុគ្គលណា មិ