អដ្ឋកថា គាថាព្រះវង្គីសត្ថេរ
ថេរគាថា មហានិបត ៣ ក្នុងសត្តតិនិបាត ( មហានិបាត ) គាថារបស់ព្រះវង្គីសត្ថេរ មានពាក្យផ្តើមថា និក្ខន្តំ វត មំ សន្តំ ដូច្នេះជាដើម ។ រឿងរ៉ាវរបស់ ព្រះថេរៈ មានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ក្នុងសាសនារបស់ព្រះមានព្រះភាគព្រះនាមបទុមុត្តរៈ កុលបុត្តនេះ កើតក្នុងត្រកូលមានភោគៈច្រើន ក្នុងនគរហង្សវតី ទៅវិហារស្តាប់ ធម៌ ដោយន័យដែលមានខាងដើមនោះឯង បានឃើញព្រះសាស្តា ទ្រង់ ស្ថាបនាភិក្ខុមួយរូប ក្នុងតំណែងឯតទគ្គៈខាងបដិភាណ ទើបធ្វើនូវបុណ្យដ៏ ក្រៃលែងក្នុងព្រះសាស្តា ហើយធ្វើនូវសេចក្តីប្រាថ្នាថា ខ្ញុំព្រះអង្គគប្បីជា កំពូលជាងភិក្ខុទាំងឡាយ ខាងបដិភាណក្នុងអនាគតកាល ដែលព្រះសាស្តា ទ្រង់ព្យាករហើយ ធ្វើនូវកុសលដរាបដល់អស់ជីវិត អន្ទោលទៅក្នុងទេវតានិ ងមនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទនេះ កើតក្នុងត្រកូលព្រាហ្មណ៍ ក្នុងនគរ សាវត្ថី មានឈ្មោះថា វង្គីសៈ រៀនចប់ត្រៃវេទ ធ្វើឲ្យអាចារ្យស្រឡាញ់ បាន នូវមន្តឈ្មោះថា ឆវសីសៈ យកក្រចកគោះលលាដ៍ក្បាលខ្មោច រមែងដឹងបាន ថា សត្វនេះកើតក្នុងកំណើតឈ្មោះនោះ ។ ពួកព្រាហ្មណ៍ដឹងថា បុគ្គលនេះ ជាផ្លូវចិញ្ចឹមជីវិតរបស់ពួកយើង ទើប ឲ្យវង្គីសៈអង្គុយក្នុងយានពាហនៈដែលបិទជិត ហើយត្រាច់ទៅក្នុងគាមនិគម និងរាជធានី ។ ឯវង្គីសៈក៏ឲ្យនាំសីសៈរបស់បុគ្គលដែលស្លាប់ទៅហើយអស់ ៣ ឆ្នាំមក យកក្រចកគោះ ហើយពោលថា សត្វនេះកើតក្នុងកំណើតនោះ ដើម្បីកាត់សេចក្តីសង្ស័យរបស់មហាជន ទើបឲ្យទៅនាំយកជននោះមក ពោល គតិឲ្យស្តាប់ ដោយហេតុនោះ ទើបមហាជននាំគ្នាជ្រះថ្លាក្រៃលែងក្នុងវង្គីសៈ នោះ ។