គាថាព្រះអញ្ញតរាថេរី
ក្បាលទី 44 · ទំព័រ 2
ម្នាលថេរី នាងចូរដេកលក់ស្រួល នាងចូរធ្វើ ( ចីវរបី ) ដោយសំពត់ ( បង្សុកូល ) ហើយស្លៀកដណ្តប់ចុះ ព្រោះរាគៈរបស់នាង ស្ងប់រម្ងាប់ហើយ ដូចជាបន្លែស្ងួតក្នុងឆ្នាំង ។ ឮថា ភិក្ខុនីមួយរូបជាថេរី មិនប្រាកដ ( ដោយនាមនិងគោត្តជាដើម ) បានពោលគាថា មានបការៈដូច្នេះ ។