អដ្ឋកថា មុត្តាថេរី
គាថារបស់មុត្តាថេរីមានពាក្យផ្តើមថា សុមុត្តា សាធុ មុត្តាម្ហិ ដូច្នេះជាដើម ។ ព្រះថេរីឈ្មោះមុត្តានេះ មានបុញ្ញាធិការបានធ្វើទុកហើយក្នុងព្រះពុទ្ធអង្គ មុន ៗ សន្សំបុណ្យដែលជាឧបនិស្ស័យនៃព្រះនិព្វានទុកក្នុងភពនោះ ៗ ក្នុង ពុទ្ធុប្បាទនេះ កើតជាកូនស្រីរបស់ព្រាហ្មណ៍ក្រីក្រ ក្នុងកោសលជនបទ កាល ចម្រើនវ័យហើយ មាតាបានលើកឲ្យដល់ព្រាហ្មណ៍គមម្នាក់ នាងមិនពេញចិត្តក ្នុងការនៅគ្រប់គ្រងផ្ទះជាមួយព្រាហ្មណ៍គមនោះ សូមអនុញ្ញាតបួស ចម្រើន វិបស្សនា ចិត្តរបស់នាងស្ទុះទៅក្នុងអារម្មណ៍ខាងក្រៅ កាលសង្កត់ចិត្តនោះ បានពោលគាថាថា ខ្ញុំជាអ្នករួចដោយល្អ រួចដោយប្រពៃជាដើម ម្តងហើយ ម្តងទៀត ខ្វល់ខ្វាយក្នុងវិបស្សនា សម្រេចអរហត្តមួយអន្លើដោយ បដិសម្ភិទា ទាំងឡាយ សមដូចគាថាព័ន្ធដែលលោកពោលទុកក្នុងអបទានថា ព្រះជិនស្រីព្រះនាមថា បទុមុត្តរៈ ទ្រង់មានចក្ខុក្នុងធម៌ទាំងពួង ទ្រង់អនុគ្រោះពួកសត្វ យាងចូលកាន់បុរីដើម្បីបិណ្ឌបាត ។ កាលព្រះសាស្តាអង្គនោះយាងមក អ្នកនគរទាំងអស់នោះត្រេកអរ រីករាយ រួមគ្នាកេរោខ្សាច់ បោសសំអាតផ្លូវ លើកដើមចេក តម្កល់ក្អមដែលមានទឹកពេញ និងលើកទង់ឡើង យកផ្សែង ក្រអូប លម្ហិតនិងកម្រងផ្កា ធ្វើសក្ការៈព្រះសាស្តា ។ ខ្ញុំចាត់ចែង កសាងមណ្ឌប និមន្តព្រះលោកនាយក ថ្វាយមហាទាន ហើយប្រាថ្នានូវការត្រាស់ដឹង ព្រះមហាវីរៈព្រះនាមថាបទុមុត្តរៈ ទ្រង់ជញ្ជូនសព្វសត្វ ( ឆ្លងសង្សារ ) ជាអគ្គបុគ្គល ទ្រង់អនុមោទនា ហើយព្យាករថា កាលកន្លងទៅ ១០០០០០ កប្ប នឹងមានភទ្ទកប្ប នាង នឹងបានសេចក្តីសុខក្នុងភពតូចធំទាំងឡាយ ហើយសម្រេចពោធិ ញ្ញាណ ។