ធម្មទិន្នាថេរី
ក្បាលទី 44 · ទំព័រ 37
នាងថេរីណា មានចំណង់កើតហើយ ( ដើម្បីផលដ៏ប្រសើរ ) ញ៉ាំងសមណកិច្ចឲ្យសម្រេចហើយ គប្បីជាអ្នកពាល់ត្រូវ ( នូវព្រះនិព្វាន ) ដោយមគ្គចិត្ត ( បីខាងក្រោម ) មានចិត្តមិនជាប់ទាក់ទងក្នុងកាមទាំងឡាយ ( នាងថេរីនោះ ) បណ្ឌិតតែងហៅថា ឧទ្ធំសោតា ( អ្នកមានខ្សែគឺមគ្គនិង ខ្សែគឺសង្សារក្នុងខាងលើ ) ។ ធម្មទិន្នាថេរី ។ ៥