អដ្ឋកថា ឧត្តរាថេរី
គាថារបស់ព្រះថេរីឈ្មោះឧត្តរា មានពាក្យផ្តើមថា កាយេន សំវុតា អាសឹ ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរីឈ្មោះឧត្តរានោះ ក៏ដូចគ្នានឹងរឿងរបស់ព្រះថេរីឈ្មោះ តិស្សា ។ មានសេចក្តីសង្ខេបថា ព្រះថេរីឈ្មោះឧត្តរានោះប្រសូតក្នុងសក្យត្រកូល ជាស្នំរបស់ព្រះពោធិសត្វ ចេញបួសជាមួយព្រះនាងមហាបជាបតិគោតមី សម្រេចអរហត្តដោយឱភាសគាថា បានពោលគាថានេះ ជាឧទាន ដោយខ្លួនឯងថា ខ្ញុំជាអ្នកសង្រួមដោយកាយ ដោយវាចា ដោយចិត្ត បានដក តណ្ហាព្រមទាំងឫស ( ឬព្រមទាំងអវិជ្ជា ) ជាអ្នកមានចិត្តត្រ ជាក់ សម្រេចអនុបាទិសេសនិព្វានធាតុ ដូច្នេះ ។ បណ្តាបទទាំងនោះ បទថា កាយេន សំវុតា អាសឹ សេចក្តីថា ជាអ្នក សង្រួមហើយដោយការសង្រួមតាមកាយ ។ បទថា វាចាយ ប្រកបសេចក្តី ថា ជាអ្នកសង្រួមហើយដោយការសង្រួមផ្លូវវាចា ។ ដោយបទទាំង ២ ព្រះមាន ព្រះភាគពោលដល់សីលសំវរៈ ។ បទថា ឧទ ប្រែថា និង ។ បទថា ចេតសា សេចក្តីថា ដោយសមាធិចិត្ត ។ ព្រះមានព្រះភាគត្រាស់ការចម្រើន វិបស្សនាដោយពាក្យនេះ ។ បទថា សមូលំ តណ្ហំ អព្វុយ្ហ សេចក្តីថា ដកឡើងនូវតណ្ហា មួយអន្លើដោយឫស ឬមួយអន្លើដោយអវិជ្ជា ។ ដ្បិតថា តណ្ញារមែងកើតឡើងក្នុងភព ៣ ដែលត្រូវអវិជ្ជាបិទបាំងទុក ។ ន័យម្យ៉ាងទៀត បទថា កាយេន សំវុតា សេចក្តីថា ជាអ្នកសង្រួម តាមកាយ ដោយការសង្រួមដោយមគ្គនោះឯង ព្រោះលះនូវមិច្ឆាកម្មន្តៈទាំងអស់ ដោយសម្មាកម្មន្តៈ ។ បទថា វាចាយ សេចក្តីថា ជាអ្នកសង្រួមតាម វាចា ដោយការសង្រួមដោយមគ្គនោះឯង ព្រោះលះនូវមិច្ឆាវាចាទាំងអស់ ដោយសម្មាវាចា ។ បទថា ចេតសា បានដល់ ដោយសមាធិ ។ ក្នុងទីនេះ ព្រះមានព្រះភាគ ពោលដល់សមាធិដោយមាតិការបស់ចិត្ត អធិប្បាយថា មគ្គធម៌ទាំងឡាយ មានសម្មាទិដ្ឋិជាដើម