អដ្ឋកថា ធម្មាថេរី

ក្បាលទី 44 · ទំព័រ 55

គាថារបស់ព្រះថេរីឈ្មោះធម្មាមានពាក្យផ្តើមថា បិណ្ឌបតំ ចរិត្វាន ដូច្នេះជាដើម ។ បានឮថា កុលធីតាអង្គនេះ មានបុញ្ញាធិការបានធ្វើទុកហើយ ក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំបុណ្យដែលជាឧបនិស្ស័យនៃព្រះនិព្វានទុកក្នុងភពនោះៗ បាន រួបរួមបុញ្ញសម្ភារទុកហើយ ក្នុងពុទ្ធុប្បាទនេះ កើតក្នុងផ្ទះមានត្រកូលក្នុងនគរ សាវត្ថី ចម្រើនវ័យហើយ ទៅកាន់ផ្ទះរបស់ស្វាមីដែលមានឋានៈស្មើគ្នា បាន នូវសទ្ធាក្នុងសាសនារបស់ព្រះសាស្តា បំណងនឹងបួស តែស្វាមីមិនអនុញ្ញាត ក្រោយមក កាលប្តីអស់ជីវិតហើយក៏បួស ចម្រើនវិបស្សនា ។ ថ្ងៃមួយត្រ ាច់បិណ្ឌបាត កំពុងដើរមកកាន់វិហារ ក៏ដួល ទើបធ្វើរឿងនោះឯងឲ្យជា អារម្មណ៍ ចម្រើនវិបស្សនា សម្រេចអរហត្តមួយអន្លើដោយបដិសម្ភិទាទាំងឡាយ បានពោលគាថានេះជាឧទានថា ខ្ញុំមានកម្លាំងថយ កាន់ឈើច្រត់ ដើរទៅបិណ្ឌបាត មានខ្លួន ធេងធោង ដួលលើផែនដីក្នុងទីនោះឯង លំដាប់នោះ ចិត្តរបស់ ខ្ញុំក៏រួចស្រឡះ ( ចាកកិលេស ) ព្រោះឃើញទោសក្នុង កាយ ដូច្នេះ ។ បណ្តាបទទាំងនោះ បទថា បិណ្ឌបត្តំ ចរិត្វាន ឆឌ្ឌមាទាយ ទុព្វលា សេចក្តីថា ប្រើឈើច្រត់ទប់ខ្លួនត្រាច់ទៅក្នុងនគរដើម្បីបិណ្ឌបាត គឺត្រាច់ភិក្ខា ចារ ។ បទថា ឆមា បានដល់ លើផែនដី អធិប្បាយថា ដួលចុះលើផែនដី ព្រោះជើងទាំង ២ មិនមានកម្លាំង ។ បទថា ទិស្វា អាទីនវំ កាយេ សេចក្តី ថា ឃើញទោសក្នុងសរីរៈដោយប្រការផ្សេងៗ មានមិនស្អាត មិនទៀង ជាទុក្ខ និងជាអនត្តាជាដើម ដោយបញ្ញាចក្ខុ ។ បទថា អថ ចិត្តំ វិមុច្ចិ មេ សេចក្តីថា ចិត្តរបស់ខ្ញុំ រួចផុតហើយចាកកិលេសទាំងឡាយ ព្រោះសង្កត់ ដោយនិព្វិទានុបស្សនាជាដើម ដែលកើតឡើងមុនអាទីនវានុបស្សនា ឈ្មោះ ថា វិមុច្ចិ គឺផុតវិសេសហើយដោយប