គាថានន្ទាថេរី

ក្បាលទី 44 · ទំព័រ 59

ម្នាលនាងនន្ទា នាងចូរមើល ( រាងកាយនេះ ) មានជំងឺជានិច្ច មិនស្អាត ជារបស់ស្អុយ ដែលឆ្អឹង ៣០០ កំណាត់ផ្គុំឡើងហើយ ចូរ នាងអប់រំចិត្តដោយអសុភសញ្ញា ឲ្យជាចិត្តមានអារម្មណ៍តែមួយ តាំងនៅមាំ ល្អ ។ ចូរនាងចម្រើននូវអនិមិត្ត ចូរលះចោលនូវមានានុស័យ នាងនឹងបាន ស្ងប់រម្ងាប់ ព្រោះបានលះនូវមានះនោះ ។ ឮថា ព្រះមានព្រះភាគ ទ្រង់ទូន្មានរឿយៗនូវសិក្ខមានាឈ្មោះ នន្ទា ដោយគាថាទាំងនេះ ដោយប្រការដូច្នេះ ។