អដ្ឋកថា ជន្តាថេរី
គាថារបស់ព្រះថេរីឈ្មោះ ជន្តា មានពាក្យផ្តើមថា យេ ឥមេ សត្ត ពោជ្ឈង្គា ដូច្នេះជាដើម ។ រឿងដែលជាអតីតនិងរឿងដែលជាបច្ចុប្បន្ន របស់ព្រះថេរីឈ្មោះ ជន្តា នោះ ដូចគ្នានឹងរឿងរបស់ព្រះថេរីឈ្មោះអភិរូបនន្ទា តែព្រះថេរីនេះ កើតក្នុង រាជត្រកូលលិច្ឆវីក្រុងវេសាលី សេចក្តីប្លែកគ្នាមានបុណ្ណេះឯង នាងស្តាប់ធម៌ ដែលព្រះសាស្តាទ្រង់សម្តែង បានសម្រេចអរហត្តក្នុងកាលចប់ទេសនា ពិចារណាគុណវិសេសដែលខ្លួនសម្រេច បានពោល ២ គាថា នេះ ដោយ អំណាចបីតិថា ពោជ្ឈង្គប្រាំពីរនេះណា ជាឧបាយ ដើម្បីដល់នូវព្រះនិព្វាន ពោជ្ឈង្គទាំងអស់នោះ ខ្ញុំបានចម្រើនតាមលំអានដែលព្រះពុទ្ធ ទ្រង់សំដែងហើយ ។ ព្រោះថា ព្រះមានព្រះភាគអង្គនោះ ខ្ញុំ បានឃើញហើយ រាងកាយនេះមានក្នុងទីបំផុត ជាតិសង្សារ ( នៃខ្ញុំ ) អស់រលីងហើយ ឥឡូវនេះ ភពថ្មី មិនមានទៀត ឡើយ ដូច្នេះ ។ បណ្តាបទទាំងនោះ បទថា យេ ឥមេ សត្ត ពោជ្ឈង្គា សេចក្តីថា ធម៌ ៧ ប្រការនេះ ពោលគឺ សតិ ធម្មវិចយៈ វីរិយៈ បីតិ បស្សទ្ធិ សមាធិ និង ឧបេក្ខា បានឈ្មោះថា ពោជ្ឈង្គ ព្រោះជាអង្គនៃការត្រាស់ដឹង គឺធម្មសាមគ្គី តាមដែលពោលហើយ ឬជាអង្គនៃបុគ្គលដែលត្រាស់ដឹងនូវធម៌ដែលគួរត្រាស់ដឹង គឺជាអ្នកដល់ព្រមដោយពោជ្ឈង្គនោះ ។ បទថា មគ្គា និព្វានបត្តិយា បានដល់ ជាឧបាយឲ្យសម្រេចព្រះនិព្វាន ។ បទថា ភាវិតា តេ មយា សព្វេ យថា ពុទ្ធេន ទេសិតា សេចក្តីថា ពោធិបក្ខិយធម៌ ៣៧ ប្រការ ទាំងអស់នោះ ខ្ញុំឲ្យកើតឡើងនិងឲ្យចម្រើន ដូចដែលព្រះពុទ្ធ គឺព្រះមានព្រះភាគ ទ្រង់សម្តែងហើយ ។ ហិ សព្ទ ក្នុងបាទគាថាថា ទិដ្ឋោ ហិ មេ សោ ភគវា សេចក្តីថា ហេតុ ប្រកបសេចក្តីថា ព្រោះព្រះមានព្រះភាគ អង្គនោះ ជាធម្មកាយ ជាព្រះសម្ពុទ