អញ្ញតរាយថេរី

ក្បាលទី 44 · ទំព័រ 68

អញ្ញតរាថេរីភិក្ខុនីអប្បញ្ញាតាគាថា អញរួចស្រឡះ ផុតស្រឡះ រួចល្អហើយចាកអង្រែ ( ប្តី របស់អញ ) មិនមានសេចក្តីអេនោខ្មាស ( អញមិនគាប់ចិត្ត ) ទាំងឆត្រ ( ក៏ មិនគាប់ចិត្ត ) អញដែរ អញ ( ផុតស្រឡះ ) ចាកឆ្នាំង ចាកភាពជា អ្នកកម្សត់ ។ អញបានផ្តាច់ផ្តិលរាគៈ និងទោសៈហើយ អញនោះចូលទៅរក គល់ឈើ ហើយចម្រើនឈានជាសុខថា ឱ សុខណាស់តើ ។ ថេរីភិក្ខុនីមួយរូប មាននាមនិងគោត្រមិនប្រាកដ ។ ៥