អដ្ឋកថា អញ្ញតរាយថេរី
គាថាមាតារបស់ព្រះសុមង្គលត្ថេរមានពាក្យផ្តើមថា សុមុត្តិកា ដូច្នេះជាដើម ។ បានឮថា កុលធីតានេះ មានបុញ្ញាធិការបានធ្វើទុកហើយក្នុងព្រះពុទ្ធអង្គ មុនៗ សន្សំបុណ្យដែលជាឧបនិស្ស័យនៃព្រះនិព្វាន ទុកក្នុងភពនោះៗ ក្នុង ពុទ្ធុប្បាទនេះ កើតក្នុងត្រកូលក្រីក្រ ក្នុងនគរសាវត្ថី ចម្រើនវ័យហើយ មាតាបិតា លើកឲ្យជាងផែងម្នាក់ បានកូនច្បង ដែលមានភពចុងក្រោយ កូនច្បង នោះបាន ឈ្មោះថា សុមង្គល តាំងអំពីនោះមក ស្ត្រីនោះ គេតែងស្គាល់ថា សុមង្គលមាតា តែព្រោះឈ្មោះ និងគោត្តរបស់នាងមិនប្រាកដ ដូច្នោះ ទើប លោកពោលក្នុងបាលីថា ភិក្ខុនីមួយអង្គ មិនប្រាកដឈ្មោះ ។ សូម្បីបុត្ត របស់នាង កាលដឹងក្តីហើយក៏បួស បានជាព្រះអរហន្តមួយអន្លើដោយបដិសម្ភិទាទាំងឡាយ បានប្រាកដឈ្មោះថា ព្រះសុមង្គលត្ថេរ ។ មាតាព្រះថេរៈ នោះ បួសក្នុងពួកភិក្ខុនីចម្រើនវិបស្សនា ថ្ងៃមួយពិចារណា សេចក្តីលំបាក ដែលខ្លួនបានក្នុងពេលជាគ្រហស្ថ កើតនូវការសង្វេគ ចម្រើនវិបស្សនា បាន សម្រេចអរហត្តមួយអន្លើដោយបដិសម្ភិទាទាំងឡាយ បានបន្លឺឧទាន ដោយ គាថា ២ នេះថា អញរួចស្រឡះ ផុតស្រឡះ រួចល្អហើយចាកអង្រែ ( ប្តី របស់អញ ) មិនមានសេចក្តីអេនោខ្មាស ( អញមិនគាប់ចិត្ត ) ទាំងឆត្រ ( ក៏មិនគាប់ចិត្ត ) អញដែរ អញ ( ផុតស្រឡះ ) ចាកឆ្នាំង ចាកភាពជាអ្នកកម្សត់ ។ អញបានផ្តាច់ផ្តិលរាគៈ និងទោសៈហើយ អញនោះចូលទៅរកគល់ឈើហើយចម្រើន ឈានជាសុខថា ឱ សុខណាស់តើ ដូច្នេះ ។ បណ្តាបទទាំងនោះ បទថា សុមុត្តិកា ប្រែថា ផុតល្អហើយ ក អក្ខរៈ គ្រាន់តែធ្វើបទឲ្យពេញ សេចក្តីថា ផុតហើយដោយល្អហ្ន៎ ។ ព្រះថេរីនោះ ឃើញសម្បត្តិដែលខ្លួនបានក្នុងសាសនា ទើបពោលសរសើរដោយការជ្រះថ្លា ឬដោយការសរសើរវត្ថុដ