អឌ្ឍកាសីថេរី
ក្បាលទី 44 · ទំព័រ 72
សួយក្នុងជនបទឈ្មោះកាសី មានចំនួនបុន្មាន សួយរបស់ ខ្ញុំ ក៏មានចំនួនបុណ្ណោះដែរ អ្នកនិគម បានធ្វើ ( ទ្រព្យចំនួន ៥០០ ) នោះឲ្យជា ថ្លៃ ហើយតាំងទុកនូវខ្ញុំ ( ដោយឈ្មោះថាអឌ្ឍកាសី ) ដែលមានថ្លៃដោយ ថ្លៃ ។ ក្នុងកាលជាខាងក្រោយមកខ្ញុំក៏បាននឿយណាយក្នុងរូប កាលបើនឿយណាយ ក៏រសាយចិត្តថា សូមកុំឲ្យខ្ញុំអន្ទោលទៅកាន់ជាតិសង្សាររឿយៗទៀត វិជ្ជា ៣ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ សាសនាព្រះពុទ្ធខ្ញុំបានធ្វើហើយ ។ អឌ្ឍកាសីថេរី ។ ៥