អដ្ឋកថា មេត្តិកាថេរី
គាថារបស់ព្រះថេរីឈ្មោះ មេត្តិកា មានពាក្យផ្តើមថា កិញ្ចបិ ខោម្ហិ ទុក្ខិតា ដូច្នេះជាដើម ។ បានឮថា កុលធីតានេះ មានបុញ្ញាធិកាបានធ្វើទុកហើយ ក្នុងព្រះពុទ្ធអង្គ មុនៗ សន្សំបុណ្យដែលជាឧបនិស្ស័យនៃព្រះនិព្វានទុកក្នុងភពនោះៗ ក្នុងសាសនាព្រះមានព្រះភាគព្រះនាមថាសិទ្ធត្ថ កើតក្នុងត្រកូលគហបតី ដល់នូវភាពជា អ្នកដឹងក្តីហើយ បានបូជាព្រះចេតិយ របស់ព្រះសាស្តាដោយខ្សែក្រវាត់ រំលេចដោយរតនៈ ដោយបុញ្ញកម្មនោះ កុលធីតានោះ អន្ទោលទៅក្នុងទេវតានិ ងមនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទនេះ កើតក្នុងត្រកូលព្រាហ្មណមហាសាល ក្នុងនគររាជគ្រឹះ ។ រឿងដ៏សេសដូចគ្នានឹងរឿងបន្ទាប់មកដែលពោលហើយ នោះឯង ព្រះថេរីនេះឡើងកំពូលភ្នំដូចគ្នាធ្វើសមណធម៌ចម្រើនវិបស្សនា បាន សម្រេចអរហត្តមួយអន្លើដោយបដិសម្ភិទាទាំងឡាយ សមដូចគាថាព័ន្ធដែល លោកពោលទុកក្នុងអបទានថា ខ្ញុំបានធ្វើព្រះស្តូបថ្វាយព្រះមានព្រះភាគព្រះនាមសិទ្ធត្ថៈហើយ បានថ្វាយខ្សែក្រវាត់ចំពោះព្រះសាស្តា ដើម្បីនវកម្ម ។ កាល មហាស្តូបសម្រេចហើយ ខ្ញុំមានចិត្តជ្រះថ្លា បានបូជាខ្សែក្រវាត់ ចំពោះព្រះមុនិលោកនាថដោយដៃរបស់ខ្លួនទៀត ។ ក្នុងកប្បទី ៩៤ អំពីភទ្ទកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយខ្សែក្រវាត់ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការធ្វើ ស្តូប ។ កិលេសទាំងឡាយខ្ញុំដុតបំផ្លាញហើយ ។ បេ ។ ទាំង សាសនារបស់ព្រះពុទ្ធខ្ញុំក៏បានប្រតិបត្តិហើយ ដូច្នេះ ។ កាលព្រះថេរីបានសម្រេចអរហត្តហើយ ពិចារណាបដិបទារបស់ខ្លួនបាន ពោលគាថា ២ នេះជាឧទានថា ពិតមែនហើយតែខ្ញុំជាអ្នករងទុក្ខ មានកម្លាំងថមថយ មានវ័យ កន្លងជ្រុលហើយច្រត់ដំបងឡើងទៅលើភ្នំ ។