មិត្តាថេរី
ក្បាលទី 44 · ទំព័រ 85
ខ្ញុំជាអ្នកត្រេកអរនឹងពួកទេវតា ( ក្នុងឋានចាតុម្មហា រាជិកា ) បានរក្សាឧបោសថ ប្រកបដោយអង្គ ៨ អស់តិថីទី ១៤ តិថីទី ១៥ និងតិថីទី ៨ នៃបក្ខផង និងបាដិហារិកបក្ខៈផង ។ ថ្ងៃនេះ ខ្ញុំនោះ មានភត្តតែម្តង កោរសក់ ដណ្តប់សង្ឃាដី មិនគប្បីប្រាថ្នានូវ ពួកទេវតា ( ណាមួយ ) ទេ គប្បីបន្ទោបង់នូវសេចក្តីក្រវល់ក្រវាយ ក្នុងហបឫទ័យ ( តែបុណ្ណោះ ) ។ មិត្តាថេរី ។ ៥