អដ្ឋកថា មិត្តាថេរី

ក្បាលទី 44 · ទំព័រ 85

គាថារបស់ព្រះថេរីឈ្មោះ មិត្តា មានពាក្យផ្តើមថា ចាតុទ្ទសឹ បញ្ចទសឹ ដូច្នេះជាដើម ។ បានឮថា កុលធីតានេះ មានបុញ្ញាធិការបានធ្វើទុកហើយក្នុងព្រះពុទ្ធអង្គ មុនៗ សន្សំកុសល ដែលជាឧបនិស្ស័យនៃព្រះនិព្វានទុកក្នុងភពនោះៗ ក្នុង សាសនាព្រះមានព្រះភាគព្រះនាមថាវិបស្សី នាងកើតក្នុងត្រកូលក្សត្រ ដឹងក្តី ហើយ ជាស្រីស្នំរបស់ព្រះបាទពន្ធុម ឃើញព្រះថេរីដែលជាខីណាស្រពមួយ រូបដែលជាសាវិការបស់ព្រះមានព្រះភាគវិបស្សី មានចិត្តជ្រះថ្លា ទទួលបាត្រ អំពីដៃរបស់ព្រះថេរីនោះ ហើយដាក់របស់ទំពាដ៏ប្រណីតរហូតពេញ យកទៅ ប្រគេនមួយអន្លើដោយសំពត់សាដកដែលមានតម្លៃច្រើន ២ ផ្ទាំង ដោយបុញ្ញកម្ម នោះនាងអន្ទោលទៅក្នុងទេវតានិងមនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទនេះកើត ក្នុងសក្យរាជត្រកូល ក្នុងនគរកបិលពស្តុ ដឹងក្តីហើយ ស្តាប់ធម៌ក្នុងសម្នាក់ របស់ព្រះសាស្តា បាននូវសទ្ធាបានជាឧបាសិកា ក្នុងកាលក្រោយមក នាង បួស ក្នុងសម្នាក់របស់ព្រះនាងមហាបជាបតិថេរី ចម្រើនវិបស្សនា មិនយូរ បុន្មានក៏បានសម្រេចអរហត្ត សមដូចគាថាព័ន្ធ ដែលលោកពោលទុកក្នុងអប ទានថា ព្រះមហាក្សត្រព្រះនាម ពន្ធុមៈ ក្នុងក្រុងពន្ធុមវតី ខ្ញុំជាអគ្គ មហេសីរបស់ស្តេចនោះ បានពោលនូវពាក្យខ្លះ ( នឹងស្តេច នោះ ) ។ កាលនោះ ខ្ញុំអង្គុយក្នុងទីស្ងាត់ ហើយគិតយ៉ាង នេះថា កុសសដែលអញគួរយក ទៅបរលោក អញមិនបាន ធ្វើសោះ អញនឹងទៅកាន់នរកដែលជាឋានក្តៅខ្លាំង ខ្លោចផ្សា មានសភាពគួរខ្លាច អាក្រក់ក្រៃលែងដោយពិត អញមិនមាន សេចក្តីសង្ស័យក្នុងដំណើរនេះឡើយ ។ ខ្ញុំចូលទៅគាល់ព្រះរាជា ហើយ ក្រាបទូលដូច្នេះថា បពិត្រព្រះមហាក្សត្រ សូម ព្រះអង្គប្រទាននូវសមណៈ ១ អង្គ ដល់ខ្ញុំម្ចាស់ ខ្ញុំម្ចាស់នឹង