អភយមាតុត្ថេរី
ក្បាលទី 44 · ទំព័រ 91
បពិត្រមាតា សូមលោកពិចារណារាងកាយនេះ ជារបស់ មិនស្អាត មានក្លិនស្អុយ ខាងលើអំពីបាតជើង ខាងក្រោមអំពីចុងសក់ ។ កាលខ្ញុំប្រព្រឹត្តយ៉ាងនេះ បានដករាគៈទាំងពួងហើយ បានផ្តាច់សេចក្តីក្រវល់ ក្រវាយអស់ហើយ ជាអ្នកមានចិត្តត្រជាក់រលត់ទុក្ខហើយ ។ អភយមាតាថេរី ។