អដ្ឋកថា អភយមាតុត្ថេរី

ក្បាលទី 44 · ទំព័រ 91

គាថារបស់ព្រះថេរីដែលជាមាតារបស់ព្រះអភយត្ថេរ មានពាក្យ ផ្តើមថា ឧទ្ធំ បទតលា ដូច្នេះជាដើម ។ បានឮថា កុលធីតានេះជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំបុណ្យដែលជាឧបនិស្ស័យនៃព្រះនិព្វានទុកក្នុង ភពនោះៗ ក្នុង សាសនាព្រះមានព្រះភាគព្រះនាមថា តិស្សៈ កើតក្នុងផ្ទះមានត្រកូល ដឹងក្តី ហើយថ្ងៃមួយឃើញព្រះសាស្តាត្រាច់បិណ្ឌបាត មានចិត្តជ្រះថ្លា ទទួលបាត្រ ហើយថ្វាយភិក្ខាប្រមាណមួយវែក ដោយបុញ្ញកម្មនោះ នាងអន្ទោលទៅតែ ក្នុងទេវតានិងមនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទនេះ បានជ្រាស្តីនគរសោភិនី ឈ្មោះបទុមវតី ក្នុងនគរឧជ្ជេនីដោយវិបាកនៃកម្ម ( ណាមួយ ) ព្រះបាទ ពិម្ពិសារទ្រង់ស្តាប់នូវគុណមានរូបសម្បត្តិជាដើមរបស់នាង ទើបត្រាស់ប្រាប់ ដល់បុរោហិតថា បានឮថា ក្នុងនគរឧជ្ជេនី មានស្រីធ្វើឲ្យនគរស្អាតឈ្មោះ បទុមវតី យើងចង់ឃើញនាង បុរោហិតក្រាបទូលថា សាធុ នាំយក្ខឈ្មោះ កុម្ភីរមកដោយកម្លាំងមន្ត ហើយប្រើអានុភាពយក្ខ នាំព្រះរាជាទៅកាន់នគរ ឧជ្ជេនីក្នុងមួយរំពេចនោះឯង ។ ព្រះរាជា ទ្រង់សម្រេចការនៅរួមជាមួយស្រី នោះអស់រាត្រីមួយ នាងមានគភ៌ដោយព្រះរាជា ហើយបានក្រាបទូលព្រះរាជា ថា ខ្ញុំតាំងគភ៌ហើយ ព្រះរាជាទ្រង់ស្តាប់ដូច្នោះ ត្រាស់ថា បើជាឱរស ចូរ នាងចិញ្ចឹមឲ្យល្អ ហើយបង្ហាញដល់យើង បានប្រទានព្រះទម្រង់ ដែលឆ្លាក់ ព្រះនាម ហើយយាងទៅ លុះកន្លងទៅ ១០ ខែ នាងក៏ប្រសូតបុត្ត ក្នុង ថ្ងៃដាក់ឈ្មោះបានដាក់ឈ្មោះថាអភ័យ ។