អភយាថេរី

ក្បាលទី 44 · ទំព័រ 96

ម្នាលនាងអភយា ពួកបុថុជ្ជនជាប់ចំពាក់ក្នុងរាងកាយណា រាងកាយ ( នោះ ) ជាសភាពបែកធ្លាយ អាត្មាអញជាអ្នកដឹងខ្លួន មាន ស្មារតីតាំងស៊ប់នឹងដាក់ចុះនូវរាងកាយនេះចោលចេញ ។ អាត្មាអញត្រូវទុក្ខធម៌ ជាច្រើនពាល់ត្រូវហើយ ជាអ្នកត្រេកអរក្នុងសេចក្តីមិនប្រមាទ បានសម្រេច នូវការអស់ទៅនៃតណ្ហា សាសនារបស់ព្រះពុទ្ធអាត្មាអញបានធ្វើហើយ ។ អភយាថេរី ។ ៥