អដ្ឋកថា អភយាថេរី
គាថារបស់ព្រះថេរីឈ្មោះអភយាជាសម្លាញ់របស់អភយមាតាថេរី មានពាក្យផ្តើមថា អភយេ ភិទុរោ កាយោ ដូច្នេះជាដើម ។ បានឮថា កុលធីតានេះជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំបុណ្យដែលជាឧបនិស្ស័យនៃព្រះនិព្វានទុកក្នុងភពនោះៗ ក្នុង សាសនាព្រះមានព្រះភាគព្រះនាមថាសិខី កើតក្នុងត្រកូលក្សត្រមហាសាល ដល់នូវភាពជាអ្នកដឹងក្តីហើយ បានជាអគ្គមហេសីរបស់ព្រះបាទអរុណរាជថ្ងៃ មួយព្រះបាទអរុណរាជបានប្រទានផ្កាឧប្បលក្រអូប ៧ ទងដល់នាង នាង ទទួលផ្កាឧប្បលទាំងនោះហើយ អង្គុយគិតថា អញប្រដាប់ផ្កាទាំងនេះ នឹង មានប្រយោជន៍អ្វី ណ្ហើយចុះ អញនឹងយកផ្កាឧប្បលទាំងនេះ បូជាព្រះមាន ព្រះភាគ ។ ព្រះមានព្រះភាគយាងចូលកាន់ ព្រះរាជនិវេសន៍ក្នុងពេលភិក្ខាចារ ព្រះនាងឃើញព្រះមានព្រះភាគហើយ មានចិត្តជ្រះថ្លា ទើបទទួល ហើយ យកផ្កាទាំងនោះ បូជាព្រះមានព្រះភាគ រួចថ្វាយបង្គំដោយបញ្ចង្គប្រតិស្ឋាន ដោយបុញ្ញកម្មនោះ កុលធីតានោះអន្ទោលទៅក្នុងទេវតានិងមនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទនេះ កើតក្នុងផ្ទះមានត្រកូលនានគរឧជ្ជេនី ដល់នូវភាពជាអ្នកដឹង ក្តីហើយជាសម្លាញ់របស់នាងអភយមាតាថេរី កាលអភយមាតាថេរីបួស នាង ក៏បួស ព្រោះការស្និទ្ធស្នាលជាមួយព្រះថេរីនោះ នៅក្នុងក្រុងរាជគ្រឹះជាមួយ ព្រះថេរីនោះ ។ ថ្ងៃមួយបានទៅកាន់ព្រៃសីតវ័នដើម្បីមើលអសុភ ព្រះសាស្តា ទ្រង់គង់ក្នុងព្រះគន្ធកុដិនោះឯង ទ្រង់ធ្វើអារម្មណ៍ឲ្យប្រាកដដូចនៅក្នុងទីចំពោះ មុខ ហើយឲ្យព្រះថេរីឃើញសាកសពហើមបោងជាដើម តាមលំដាប់នៃអសុភ ។ នាងឃើញដូច្នោះ ឈរសង្វេគ ព្រះសាស្តាទ្រង់បញ្ចេញរស្មីបង្ហាញ ព្រះកាយដូចទ្រង់គង់ក្នុងទីចំពោះមុខបានត្រាស់គាថាទាំងនេះថា ម្នាលនាងអ