សាមាថេរី

ក្បាលទី 44 · ទំព័រ 102

អាត្មាអញ មិនទាន់បានសេចក្តីស្ងប់រម្ងាប់នៃចិត្ត មិនលុះ អំណាចក្នុងភាវនាចិត្ត បានចេញទៅខាងក្រៅអំពីលំនៅ ៤ ដង ៥ ដង ។ អាត្មាអញនោះ ត្រូវទុក្ខធម៌ជាច្រើនពាល់ត្រូវហើយ បានដកតណ្ហាហើយក្នុង រាត្រីទី ៨ អាត្មាអញជាអ្នកត្រេកអរក្នុងសេចក្តីមិនប្រមាទ បានសម្រេចនូវ ការអស់ទៅនៃតណ្ហា សាសនារបស់ព្រះពុទ្ធអាត្មាអញបានធ្វើហើយ សាមាថេរី ។ គាថារបស់ព្រះថេរីឈ្មោះសាមា មានពាក្យផ្តើមថា ចតុក្ខត្តុំ បញ្ចក្ខត្តុំ ដូច្នេះជាដើម ។ បានឮថាកុលធីតានេះ ជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំបុណ្យដែលជាឧបនិស្ស័យនៃព្រះនិព្វាន ទុកក្នុងភពនោះ ៗ អន្ទោលទៅក្នុងសុគតិប៉ុណ្ណោះ ក្នុងពុទ្ធុប្បាទនេះកើតក្នុងត្រកូលគហបតិមហាសាល ក្នុងក្រុងកោសម្ពីមានឈ្មោះថាសាមា ។ នាងសាមានោះដល់នូវភាពជា អ្នកដឹងក្តីហើយបានជាសម្លាញ់របស់ឧបាសិកាសាមាវតី កាលឧបាសិកាសាមា វតីស្លាប់កើតសេចក្តីសង្វេគបួស កាលបួសហើយ មិនអាចបន្ទោបង់សេចក្តី សោកដែលកើតឡើងព្រោះនឹកដល់ឧបាសិកាសាមាវតី ទើបមិនអាចកាន់យក អរិយមគ្គបាន ។ ក្នុងកាលតមក នាងបានស្តាប់ឱវាទរបស់ព្រះអានន្ទត្ថេរ អង្គុយត្រង់រោងឆាន់ផ្តើមវិបស្សនា បានសម្រេចអរហត្ត មួយអន្លើដោយបដិសម្ភិ ទាទាំងឡាយ ក្នុងថ្ងៃទី ៧ បន្ទាប់អំពីថ្ងៃនោះ កាលសម្រេចអរហត្ត ហើយ ពិចារណាបដិបទារបស់ខ្លួន កាលប្រកាសនូវការបដិបត្តិនោះ បាន ពោលគាថាជាឧទានថា អាត្មាអញ មិនទាន់បានសេចក្តីស្ងប់រម្ងាប់នៃចិត្ត មិនលុះអំណាចក្នុងភាវនាចិត្ត បានចេញទៅខាងក្រៅអំពីលំនៅ ៤ ដង ៥ ដង ។