អញ្ញតរាសាមាថេរីគាថា
ក្បាលទី 44 · ទំព័រ 105
តាំងពីកាលអាត្មាអញបួសមកបាន ២៥ ឆ្នាំហើយ អាត្មាអញ មិនទាន់បានស្គាល់នូវសេចក្តីស្ងប់ចិត្តម្តងទេ ។ អាត្មាអញមិនបានសេចក្តីស្ងប់ចិត្តមិនលុះអំណាចក្នុងភាវនាចិត្តតែតមកអាត្មា អញ័រពឫកដល់សាសនា នៃព្រះជិនស្រី ក៏បានដល់នូវសេចក្តីសំវេគ ។ អាត្មាអញត្រូវទុក្ខធម៌ជាច្រើន ពាល់ត្រូវហើយជាអ្នកត្រេកអរក្នុងសេចក្តីមិនប្រមាទ បានសម្រេចនូវការអស់ ទៅនៃតណ្ហា សាសនារបស់ព្រះពុទ្ធអាត្មាអញបានធ្វើហើយ ថ្ងៃនេះជារាត្រីទី ៧ របស់អាត្មាអញ ជារាត្រីដែលតណ្ហារីងស្ងួត ។ សាមាថេរី ដទៃទៀត ។ ៥