ឧត្តមាថេរីគាថា
ក្បាលទី 44 · ទំព័រ 109
អាត្មាអញមិនបានសេចក្តីស្ងប់រម្ងាប់ចិត្តមិនលុះក្នុងអំណាច ភាវនាចិត្ត បានចេញទៅខាងក្រៅអំពីលំនៅ ៤ ដង ៥ ដង ។ អាត្មាអញ នោះ បានចូលទៅរកភិក្ខុនីដែលអាត្មាអញគួរជឿ ( បដាចារាថេរី ) ភិក្ខុនី នោះបានសំដែងធម៌ គឺខន្ធ អាយតនៈ ធាតុ ដល់អាត្មាអញ ។ លុះអាត្មាអញ បានស្តាប់ធម៌របស់លោកតាមទំនងដែលលោកបានប្រៀនប្រដៅ អាត្មាអញ ក៏ឆ្អែតដោយបីតិនិងសុខៈ អង្គុយលើបល្ល័ង្កមួយអស់ ៧ ថ្ងៃ ។ ក្នុងថ្ងៃទី ៨ អាត្មាអញបានទម្លាយគំនរងងឹត គឺមោហៈ ហើយសណ្តូកជើងទាំងគូ ។