អញ្ញតរាឧត្តមាថេរីគាថា

ក្បាលទី 44 · ទំព័រ 115

ពោជ្ឈង្គទាំង ៧ ណា ជាឧបាយដើម្បីដល់នូវព្រះនិព្វាន ពោជ្ឈង្គទាំងអស់នោះ អាត្មាអញបានចម្រើនហើយ តាមលំអានដែលព្រះពុទ្ធ សំដែងហើយ ។ អាត្មាអញជាឱរសធីតារបស់ព្រះពុទ្ធ ជាអ្នកត្រេកអរ ចំពោះព្រះនិព្វានក្នុងកាលទាំងពួងជាអ្នកបានសុញ្ញតសមាបត្តិនិងអនិមិត្តសមាបត្តិ តាមប្រាថ្នា ។ កាមទាំងអស់ទោះជាទិព្វក្តី ជារបស់មនុស្សក្តី អាត្មាអញ បានកាត់ផ្តាច់ផ្តិលហើយ ជាតិសង្សាររបស់អាត្មាអញអស់រលីងហើយ ឥឡូវនេះ ភពថ្មីមិនមានទេ ។ ឧត្តមាថេរី មួយរូប ។ ៥