អដ្ឋកថា អញ្ញតរាឧត្តមាថេរីគាថា
គាថារបស់ព្រះថេរីឈ្មោះឧត្តមាមួយអង្គទៀត មានពាក្យ ផ្តើមថា យេ ឥមេ សត្ត ពោជ្ឈង្គា ដូច្នេះជាដើម ។ បានឮថា កុលធីតានេះជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំបុណ្យដែលជាឧបនិស្ស័យនៃព្រះនិព្វានទុកក្នុងភពនោះៗ ក្នុង សាសនាព្រះមានព្រះភាគព្រះនាមថាវិបស្សី កើតជាកុលទាសីក្នុងនគរពន្ធុមតី ថ្ងៃមួយ កុលទាសីនោះ ឃើញព្រះថេរៈខីណាស្រពមួយអង្គដែលជាសាវ័ក របស់ព្រះសាស្តាដែលកំពុងត្រាច់បិណ្ឌបាត មានចិត្តជ្រះថ្លា បានថ្វាយនំ ៣ ដុំ ។ ដោយបុញ្ញកម្មនោះ កុលធីតានោះអន្ទោលទៅក្នុងទេវតានិងមនុស្ស ទាំងឡាយ ក្នុងពុទ្ធុប្បាទនេះ កើតក្នុងត្រកូលព្រាហ្មណមហាសាលក្នុងកោសល ់ជនបទ ជាអ្នកដឹងក្តីហើយ ស្តាប់ធម៌ក្នុងសម្នាក់ព្រះសាស្តា ដែលទ្រង់ ចារិកទៅក្នុងជនបទ បាននូវសទ្ធាបួស មិនយូរបុន្មាន ក៏បានសម្រេចអរហត្ត មួយអន្លើដោយបដិសម្ភិទាទាំងឡាយ សមដូចគាថាព័ន្ធដែលលោកពោលទុក ក្នុងអបទានថា ខ្ញុំជាកុម្ភទាសី នៅក្នុងនគរពន្ធុមតី បានកាន់យកនូវចំណែក ( នំអន្សម ) របស់ខ្ញុំ ហើយទៅកាន់កំពង់ទឹក ។ ខ្ញុំបានឃើញ សមណៈ ១ រូប ក្នុងទីពាក់កណ្តាលផ្លូវ លោកមានចិត្តស្ងប់ស្ងាត់ មានចិត្តតម្កល់មាំមួន ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានប្រគេននំអន្សម ៣ ។ ខ្ញុំមិនដែលទៅកាន់វិនិបាតអស់ ២៩ កប្ប ដោយកម្មដែលខ្ញុំធ្វើល្អនោះផង ដោយការតម្កល់ នូវចេតនានោះផង ។ ខ្ញុំធ្វើកុសលហើយ ខ្ញុំបានទទួលសម្បត្តិ ទាំងអស់ ព្រោះបានធ្វើកុសលឲ្យជាសម្បត្តិ ខ្ញុំបានដល់នូវអចលបទ គឺព្រះនិព្វាន ព្រោះប្រគេននំអន្សម ៣ ។ កិលេស ទាំងឡាយ ខ្ញុំដុតបំផ្លាញហើយទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏ បានប្រតិបត្តិហើយ ដូច្នេះ ។ កាលព្