ទន្តិកាថេរីគាថា

ក្បាលទី 44 · ទំព័រ 119

អាត្មាអញ បានចេញទៅអំពីទីសម្រាកក្នុងវេលាថ្ងៃ លើភ្នំ ឈ្មោះគិជ្ឈកូដ ហើយបានឃើញដំរីដែលចុះឡើងក្បែរឆ្នេរស្ទឹង ( ឈ្មោះ ចន្ទភាគា ) ។ បុរសកាន់កង្វេរបង្គាប់ថា ឯងចូរជូនជើងមក ដំរីដ៏ជូនជើង ហើយបុរសក៏ឡើងជិះដំរី ។ អាត្មាអញបានឃើញដំរីដែលគេមិនទាន់ទូន្មាន គេអាចទូន្មានឲ្យលុះក្នុងអំណាចរបស់ពួកមនុស្សបានហើយក៏ទៅកាន់ព្រៃតាម កិរិយារបស់ដំរីនោះក៏បានធ្វើចិត្តឲ្យនឹងធឹងព្រោះឃើញដំរីនោះ ។ ទន្តិកាថេរី ។ ៥