អដ្ឋកថា ទន្តិកាថេរីគាថា

ក្បាលទី 44 · ទំព័រ 119

គាថារបស់ព្រះនាងទន្តិកាថេរី មានពាក្យផ្តើមថា ទិវាវិហារា និក្ខម្ម ដូច្នេះជាដើម ។ បានឮថា កុលធីតានេះជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំកុសលដែលជាឧបនិស្ស័យនៃព្រះនិព្វានទុកក្នុងភពនោះៗក្នុង កាលដែលមិនមានព្រះពុទ្ធត្រាស់ដឹងក្នុងលោក កើតជាកិន្នរត្រង់ឆ្នេរស្ទឹងចន្ទភាគា ។ ថ្ងៃមួយកិន្នរីនោះត្រាច់លេងជាមួយពួកកិន្នរបានឃើញព្រះបច្ចេកពុទ្ធមួយអង្គអង្គុយត្រង់គល់ឈើមួយកន្លែង លុះបានឃើញ ក៏មានចិត្តជ្រះថ្លា ចូលទៅរក បូជាដោយផ្កាសាលព្រឹក្សថ្វាយបង្គំហើយចៀសចេញទៅ ដោយ បុញ្ញកម្មនោះ កុលធីតានោះអន្ទោលទៅក្នុងទេវតានិងមនុស្សទាំងឡាយ ក្នុង ពុទ្ធុប្បាទនេះ កើតក្នុងផ្ទះព្រាហ្មណ៍ ដែលជាបុរោហិតរបស់ព្រះបាទកោសល ក្នុងនគរសាវត្ថីដល់នូវភាពជាអ្នកដឹងក្តីហើយបាននូវសទ្ធា ក្នុងកាលទទួលវត្ត ជេតពន ប្រកាសខ្លួនជាឧបាសិកា ក្រោយមកបួសក្នុងសម្នាក់របស់ព្រះនាង មហាបជាបតិគោតមី នៅក្នុងក្រុងរាជគ្រឹះ ថ្ងៃមួយឆាន់អាហារហើយឡើង ភ្នំគិជ្ឈកូដអង្គុយសម្រាកពេលថ្ងៃ ឃើញដំរីសណ្តូកជើងដើម្បីឲ្យហ្មជាន់ឡើង ធ្វើរឿងនោះឯងឲ្យជាអារម្មណ៍ ចម្រើនវិបស្សនា បានសម្រេចអរហត្ត មួយ អន្លើដោយបដិសម្ភិទាទាំងឡាយ សមដូចគាថាព័ន្ធដែលលោកពោលទុកក្នុង អបទានថា កាលនោះឯង ខ្ញុំកើតជាកិន្នរញីនៅទៀបឆ្នេរស្ទឹងចន្ទភាគា ខ្ញុំ បានឃើញព្រះពុទ្ធជាព្រះសយម្ភូទ្រង់ប្រាសចាកធូលី ទ្រង់ឈ្នះ កិលេស ។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយខ្លាំង មានចិត្តត្រ េកអរធ្វើនូវអញ្ជលី ហើយកាន់យកនូវកម្រងផ្ការាំងភ្ន្បំ១ទៅ បូជាចំពោះព្រះសយម្ភូ ។ ខ្ញុំលះបង់រាងកាយជាកិន្នរញី បាន ទៅកើតក្នុងឋានតាវត្តិង្ស ដោយកុសលកម្មដែលខ្ញុំធ