ឧព្វិរីថេរីគាថា
ក្បាលទី 44 · ទំព័រ 124
ម្នាលនាងឧព្វិរី នាងកន្ទក់កន្ទេញ ក្នុងព្រៃថា ម្នាលជីវៈមាស ម្តាយ ដូច្នេះ នាងចូរដឹងខ្លួន កូនស្រីរបស់នាងទាំងអស់ ៨៤០០០ មានឈ្មោះ ថាជីវៈ ដូចគ្នា ត្រូវគេដុតក្នុងឈាបនដ្ឋាននេះ បណ្តាកូនស្រីទាំងនោះ តើនាង សោកចំពោះកូនស្រីណា ។ សរគឺសេចក្តីសោក អាស្រ័យនូវហបឫទ័យរបស់ខ្ញុំព្រះអង្គ ជារបស់ដែល គេឃើញបានដោយក្រ បានរដកចេញហើយ ព្រះអង្គបានបន្ទោបង់នូវសេចក្តី សោកព្រោះកូនស្រីរបស់ខ្ញុំព្រះអង្គ ដែលត្រូវសេចក្តីសោកគ្របសង្កត់ហើយ ។ ក្នុងថ្ងៃនេះ ខ្ញុំព្រះអង្គនោះ មានសររដកហើយ ជាអ្នកមិនមានសេចក្តីស្រេកឃ្លាន បានរំលត់ទុក្ខហើយ ខ្ញុំព្រះអង្គសូមដល់ព្រះពុទ្ធជាអ្នកប្រាជ្ញផង ព្រះធម៌ ផង ព្រះសង្ឃផង ជាសរណៈ ។