អដ្ឋកថា ឧព្វិរីថេរីគាថា

ក្បាលទី 44 · ទំព័រ 124

គាថារបស់ព្រះឧព្វិរីថេរី មានពាក្យផ្តើមថា អម្ម ជីវា ដូច្នេះ ជាដើម ។ បានឮថា កុលធីតានេះជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំបុណ្យដែលជាឧបនិស្ស័យនៃព្រះនិព្វានទុកក្នុងភពនោះៗ ក្នុង សាសនានៃព្រះមានព្រះភាគ ព្រះនាមថាបទុមុត្តរៈ កើតក្នុងផ្ទះមានត្រកូលក្នុង នគរហង្សវតី ដល់នូវភាពជាអ្នកដឹងក្តីហើយ ថ្ងៃមួយ កាលមាតាបិតាទៅផ្ទះ ជនដទៃដើម្បីចូលរួមក្នុងមង្គល ខ្លួនឯងមិនមានសម្លាញ់ ត្រូវទុកចោលក្នុងផ្ទះ តែម្នាក់ឯង ក្នុងកាលជិតភិក្ខាចារ ឃើញព្រះថេរៈខីណាស្រពមួយអង្គ ដែល ជាសាវ័ករបស់ព្រះមានព្រះភាគ ដើរចូលមកជិតទ្វារផ្ទះ បំណងនឹងប្រគេនភិក្ខា ទើបពោលថា សូមនិមន្តលោកម្ចាស់ចូលមកក្នុងទីនេះ កាលព្រះថេរៈ ចូល ផ្ទះហើយ ថ្វាយបង្គំព្រះថេរៈដោយបញ្ចង្គប្រតិស្ឋាន បានក្រាលអាសនៈដែល ធ្វើអំពីរោមសត្វជាដើមប្រគេន ព្រះថេរៈគង់លើអាសនៈដែលក្រាលនាងទទួល បាត្រដាក់បិណ្ឌបាតពេញហើយដាក់ក្នុងដៃព្រះថេរៈ ព្រះថេរៈអនុមោទនាហើយ ចៀសចេញទៅ ដោយបុញ្ញកម្មនោះ នាងកើតក្នុងស្ថានសួគ៌ ជាន់តាវត្តិង្ស សោយទិព្វសម្បត្តិដ៏ឧឡារក្នុងតាវត្តិង្សនោះ ដរាបដល់អស់អាយុចុតិចាកតាវត្តិង្សនោះអន្ទោលទៅក្នុងសុគតិភូមិទាំងឡាយនោះឯង ក្នុងពុទ្ធុប្បាទនេះកើត ក្នុងត្រកូលគហបតីមហាសាល ក្នុងនគរសាវត្ថី បានឈ្មោះថា ឧព្វិរី ជាស្រី មានរូបស្អាត គួរទស្សនា គួរជ្រះថ្លា ចម្រើនវ័យហើយនាងត្រូវនាំទៅកាន់ ព្រះដំណាក់នៃព្រះបាទកោសល កន្លងទៅបាន ២ ឬ ៣ ឆ្នាំ បានព្រះរាជធីតា ១ អង្គ ញាតិបងប្អូនទាំងឡាយ ដាក់ឈ្មោះធីតានោះថា ជីវៈ ព្រះបាទ កោសលទតឃើញធីតារបស់នាង មាននូវព្រះទ័យត្រេកអរបានប្រទានអភិសេកដល់ព្រះនាងឧព្វិរី ( ឲ្យជ