អដ្ឋកថា សុក្កាថេរីគាថា
គាថារបស់ព្រះនាងសុក្កាថេរី មានពាក្យផ្តើមថា កឹ មេ កតា រាជគហេ ដូច្នេះជាដើម ។ បានឮថា កុលធីតានេះជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំកុសលដែលជាឧបនិស្ស័យនៃព្រះនិព្វានទុកក្នុងភពនោះៗ ក្នុង សាសនាព្រះមានព្រះភាគព្រះនាមថាវិបស្សី កើតក្នុងផ្ទះមានត្រកូល ក្នុងនគរ ពន្ធុមតី ដឹងក្តីហើយទៅកាន់វិហារជាមួយឧបាសិកាទាំងឡាយ ស្តាប់ធម៌ក្នុង សម្នាក់របស់ព្រះសាស្តា បាននូវសទ្ធាបួសហើយបានជាពហូសូត ទ្រទ្រង់នូវ ធម៌ មានបដិភាណ ប្រព្រឹត្តព្រហ្មចរិយៈក្នុងសាសនានោះច្រើនពាន់ឆ្នាំ ស្លាប់ ទាំងបុថុជ្ជននោះឯង កើតក្នុងស្ថានសួគ៌ជាន់តុសិត ។ កុលធីតានេះរក្សាសីលក្នុងសាសនារបស់ព្រះសម្មាសម្ពុទ្ធ ៣ អង្គយ៉ាង នេះ គឺក្នុងសាសនានៃព្រះមាន ព្រះភាគព្រះនាមថាវិបស្សី ព្រះមានព្រះភាគ ព្រះនាមថាសិខី និងព្រះមានព្រះភាគព្រះនាមថាវេស្សភូ បានជាពហូសូត ទ្រទ្រង់ ព្រះធម៌ដូចគ្នា ។ បួសក្នុងសាសនារបស់ព្រះមានព្រះភាគ ព្រះនាមថា កកុសន្ធៈ កោនាគមនៈនិងកស្សបៈ បានជាអ្នកមានសីលបរិសុទ្ធ ជាធម្មកថិកដូចគ្នា ។ កុលធីតានេះ សន្សំបុណ្យជាច្រើនក្នុងភពនោះៗដោយប្រការដូច្នេះអន្ទោល ទៅក្នុងសុគតិភូមិទាំងឡាយបុណ្ណោះ ក្នុងពុទ្ធុប្បាទនេះ កើតក្នុងត្រកូលគហបតិមហាសាលក្នុងនគររាជគ្រឹះ បាននាមថា សុក្កា ដល់នូវភាពជាអ្នកដឹងក្តី ហើយ បាននូវសទ្ធាជាឧបាសិកា ក្នុងកាលព្រះសាស្តាយាងចូលនគររាជគ្រឹះ តមកបានស្តាប់ធម៌ក្នុងសម្នាក់របស់ព្រះនាងធម្មទិន្នាថេរីកើតនូវសង្វេគ បួស ក្នុងសម្នាក់របស់ព្រះនាងធម្មទិន្នាថេរីនោះឯង ចម្រើនវិបស្សនាមិនយូរបុន្មាន ក៏បានសម្រេចអរហត្តមួយអន្លើដោយបដិសម្ភិទាទាំងឡាយ សមដូចគាថាព័ន្ធ ដែ