អដ្ឋកថា សេលាថេរីគាថា

ក្បាលទី 44 · ទំព័រ 141

គាថារបស់ព្រះថេរីឈ្មោះ សេលា មានពាក្យផ្តើមថា នត្ថិ និស្សរណំ លោកេ ដូច្នេះជាដើម ។ បានឮថា កុលធីតានេះជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំកុសលដែលជាឧបនិស្ស័យនៃព្រះនិព្វានទុកក្នុងភពនោះៗកើត ក្នុងផ្ទះមានត្រកូលក្នុងនគរហង្សវតីដល់នូវភាពជាអ្នកដឹងក្តីហើយ មាតាបិតា លើកឲ្យកុលបុត្តដែលមានជាតិត្រកូលស្មើគ្នា នៅរួមជាមួយកុលបុត្តនោះយ៉ាង សុខសប្បាយច្រើនរយឆ្នាំ កាលកុលបុត្តនោះស្លាប់ខ្លួនឯងក៏មានវ័យកន្លងមក ដោយលំដាប់ហើយ កើតនូវសេចក្តីសង្វេគថា អ្វីជាកុសល ត្រាច់ទៅអំពី អារាមនេះទៅកាន់អារាមនោះ អំពីវិហារនេះទៅវិហារនោះ ម្តងម្កាល ដើម្បី ស្តាប់ធម៌ក្នុងសម្នាក់របស់សមណព្រាហ្មណ៍ ថ្ងៃមួយ ចូលទៅកាន់ដើមឈើ ដែលជាទីត្រាស់ដឹងរបស់ព្រះសាស្តា អង្គុយគិតថា បើព្រះមានព្រះភាគជា បុគ្គលមិនមានបុគ្គលស្មើ ជាបុគ្គលស្មើដោយបុគ្គលមិនមានបុគ្គលណាស្មើ សូមពោធិព្រឹក្សនោះធ្វើនូវបាដិហារ្យដល់ខ្ញុំ ។ ដើមពោធិ៍ក៏មានពន្លឺក្នុងលំដាប់ ចិត្តុប្បាទរបស់នាងនោះឯង ដូចពាក្យអធិដ្ឋាន មែកទាំងឡាយប្រាកដជា ( ពណ៌ ) មាសទាំងអស់ភ្លឺសព្វទិស នាងឃើញបាដិហារ្យដូច្នោះ មានចិត្ត ជ្រះថ្លាសម្តែងសេចក្តីគោរពរាប់អាន អង្គុយផ្គងអញ្ជលីដាក់លើសិរសាក្នុងទីនោះ ឯងអស់ ៧ យប់ ៧ ថ្ងៃ ក្នុងថ្ងៃទី ៧ បានបូជាសក្ការៈយ៉ាងឧឡារដោយ បុញ្ញកម្មនោះ កុលធីតានោះអន្ទោលទៅក្នុងទេវតានិងមនុស្សទាំងឡាយ ក្នុង ពុទ្ធុប្បាទនេះកើតជារាជធីតារបស់ព្រះបាទអាឡវិក មាននាមថា សេលា តែ មនុស្សទាំងឡាយហៅព្រះនាងថាអាឡវិកា ព្រោះជាបុត្រីរបស់ព្រះបាទអាឡវិក នាងដឹងក្តីហើយ កាលព្រះសាស្តាទ្រង់ទូន្មានអាឡវកយក្ខ ប្រទានបាត្រ និងចីវរក្នុងដ