សោមាថេរីគាថា
ក្បាលទី 44 · ទំព័រ 149
ពួកឥសី ( មានព្រះពុទ្ធជាដើម ) គប្បីដល់នូវឋានៈណា ដែលបុគ្គលដទៃ មិនងាយនឹងបានសម្ភព ស្ត្រីមិនអាចនឹងដល់នូវឋានៈនោះ ដោយប្រាជ្ញាប្រវែងពីរធ្នាប់បានទេ ។ កាលបើចិត្តរបស់បុគ្គលអ្នកឃើញច្បាស់នូវធម៌ដោយប្រពៃ បានតម្កល់ មាំហើយ កាលបើញាណកំពុងតែប្រព្រឹត្តទៅ ត្រើស្តីភាពហេតុដូចម្តេចមិន គប្បីធ្វើនូវឋានៈនោះបាន ។ សេចក្តីរីករាយក្នុងអារម្មណ៍ទាំងពួង យើងបាន កម្ចាត់ចេញហើយ គំនរងងឹតយើងបានទម្លុះទម្លាយហើយ ម្នាលមារមានចិត្ត បាប អ្នកឯងចូរដឹងយ៉ាងនេះចុះ ម្នាលមារថោកទាបអ្នកឯងយើងកម្ចាត់ចេញ បានហើយ ។ សោមាថេរី ។