អដ្ឋកថា សោមាថេរីគាថា
គាថារបស់ព្រះសោមាថេរី មានពាក្យផ្តើមថា យន្តំ ឥសីហិ បត្តព្វំ ដូច្នេះជាដើម ។ បានឮថា កុលធីតាអង្គនេះ ជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយ ក្នុង ព្រះពុទ្ធអង្គមុនៗ សន្សំកុសល ដែលជាឧបនិស្ស័យនៃព្រះនិព្វានទុកក្នុងភព នោះៗ ក្នុងសាសនារបស់ព្រះមានព្រះភាគព្រះនាមថាសិខី កើតក្នុងត្រកូលក្សត្រ មហាសាលដល់នូវភាពជាអ្នកដឹងក្តីហើយ បានជាអគ្គមហេសីរបស់ព្រះបាទ អរុណរាជ រឿងអតីតទាំងអស់ដូចគ្នានឹងរឿងរបស់អភយាថេរី ឯរឿង បច្ចុប្បន្នដូច្នេះថា កុលធីតានោះអន្ទោលទៅក្នុងទេវតានិងមនុស្សទាំងឡាយក្នុង ពុទ្ធុប្បាទនេះកើតជាធីតាបុរោហិតរបស់ព្រះបាទពិម្ពិសារ ក្នុងក្រុងរាជគ្រឹះមាន ឈ្មោះថាសោមាដល់នូវភាពជាអ្នកដឹងក្តីហើយបាននូវសទ្ធាជាឧបាសិកា ក្នុង គ្រាព្រះសាស្តាយាងចូលនគររាជគ្រឹះ ក្នុងកាលតមក កើតនូវសេចក្តីសង្វេគ បួសក្នុងពួកភិក្ខុនី ធ្វើកិច្ចខាងដើមហើយ ចម្រើនវិបស្សនាមិនយូរបុន្មានក៏បាន សម្រេចអរហត្តមួយអន្លើដោយបដិសម្ភិទាទាំងឡាយ សមដូចគាថាព័ន្ធដែល លោកពោលទុកក្នុងអបទានថា ក្នុងក្រុងអរុណវតីមានក្សត្រ ១ ព្រះអង្គ ទ្រង់ព្រះនាមអរុណៈ ខ្ញុំជាអគ្គមហេសីរបស់ស្តេចនោះ បានចាត់ចែងនូវផ្កាដែលមិន ទាន់ក្រងទុក ។ ខ្ញុំកាន់យកនូវផ្កាឧប្បល ៧ កម្រង ។ បេ ។ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ដូច្នេះ ។ រឿងទាំងអស់ ដូចគ្នានឹងអបទានរបស់ព្រះនាងអភយាថេរី ។ ព្រះនាង សោមាថេរីនោះ កាលសម្រេចអរហត្តហើយ នៅក្នុងក្រុងសាវត្ថីដោយវិមុត្តិ សុខ ។ ថ្ងៃមួយ ចូលកាន់ព្រៃអន្ធវ័នដើម្បីសម្រាកក្នុងពេលថ្ងៃ អង្គុយត្រង់ ។