គាថាភទ្ទកាបិលានីថេរី

ក្បាលទី 44 · ទំព័រ 153

ព្រះថេរៈឈ្មោះកស្សប ជាបុត្តពុទ្ធទាយាទ មានចិត្តតម្កល់ មាំល្អ លោកបានដឹងនូវបុព្វេនិវាស ទាំងឃើញឋានសួគ៌និងអបាយ លំដាប់ អំពីនោះមក លោកបានដល់នូវធម៌ជាទីអស់ទៅនៃជាតិ បានសម្រេចនូវអភិញ្ញា ជាអ្នកប្រាជ្ញ ជាព្រាហ្មណ៍ បានសម្រេចវិជ្ជា ៣ ដោយវិជ្ជា ៣ នេះ ។ ព្រះថេរីឈ្មោះ ភទ្ទកាបិលានី ក៏យ៉ាងនោះដែរបានសម្រេចវិជ្ជា ៣ ញ៉ាំង មច្ចុឲ្យសាបសូន្យឈ្នះមារព្រមទាំងវាហនៈហើយទ្រទ្រង់រាងកាយជាទីបំផុត ។ យើងទាំងពីររូបបានឃើញទោសក្នុងលោកហើយមកបួស យើងទាំងនោះ ជា ព្រះខីណាស្រពបានទូន្មានខ្លួនហើយ ជាអ្នកមានចិត្តត្រជាក់បាននិព្វានហើយ ។ ភទ្ទកាបិលានីថេរី ។