អញ្ញតរាភិក្ខុនីអប្បញ្ញាតាថេរីគាថា
ក្បាលទី 44 · ទំព័រ 167
តាំងពីកាលអាត្មាអញបួសមកបាន ២៥ វស្សាហើយ មិនបាន សេចក្តីស្ងប់ចិត្តសូម្បីត្រឹមមួយផ្ទាត់ម្រាមដៃ ។ អាត្មាអញមានចិត្តទទឹកដោយ កាមរាគមិនបានសេចក្តីស្ងប់ចិត្ត ផ្គងដើមដៃកន្ទក់កន្ទេញ ហើយចូលទៅកាន់ លំនៅ ។ អាត្មាអញនោះចូលទៅរកភិក្ខុនី ( ធម្មទិន្នាថេរី ) ជ្រាស្តីដែល អាត្មាអញគួរជឿ លោកបានសំដែងធម៌គឺ ខន្ធ អាយតនៈ ធាតុ ដល់អាត្មាអញ ។ លុះអាត្មាអញបានស្តាប់ធម៌របស់លោកហើយ បានចូលទៅក្នុងទីសម គួរ ដឹងនូវបុព្វេនិវាសបានជម្រះទិព្វចក្ខុ ។ ចេតោបរិយញ្ញាណនិងសោតធាតុ អាត្មាអញបានជម្រះហើយ បឫទ្ធិអាត្មាអញបានធ្វើឲ្យជាក់ច្បាស់ហើយ ការអស់ ទៅនៃអាសវៈអាត្មាអញបានសម្រេចហើយ អភិញ្ញា ៦ អាត្មាអញបាន ធ្វើឲ្យច្បាស់ហើយ ព្រះពុទ្ធសាសនាអាត្មាអញក៏បានធ្វើហើយ ។ ភិក្ខុនីមួយរូប មាននាមនិងគោត្រមិនប្រាកដ ។