អដ្ឋកថា អញ្ញតរាថេរីគាថា
ក្នុងបញ្ចកនិបាតមានវិនិច្ឆ័យដូចតទៅនេះថា គាថារបស់ព្រះថេរីមួយអង្គ មានពាក្យផ្តើមថា បណ្ណវីសតិ វស្សានិ ដូច្នេះជាដើម ។ បានឮថា កុលធីតានេះជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំកុសលដែលជាឧបនិស្ស័យនៃព្រះនិព្វានទុកក្នុងភពនោះៗក្នុង ពុទ្ធុប្បាទនេះបានជាមេដោះរបស់ព្រះនាងមហាបជាបតិគោតមី ក្នុងនគរទេវទហៈតែមិនប្រាកដឈ្មោះនិងគោត្ត ព្រះថេរីនោះ ក្នុងកាលព្រះនាងមហាបជាបតិគោតមីបួស ខ្លួនឯងក៏បួស ត្រូវកាមរាគៈបៀតបៀនអស់ ២៥ ឆ្នាំ មិន បានឯកគ្គតាចិត្ត សូម្បីត្រឹមមួយផ្ទាត់ម្រាមដៃ ផ្គងដើមដៃកន្ទក់កន្ទេញ បាន ស្តាប់ធម៌ក្នុងសម្នាក់ របស់ព្រះនាងធម្មទិន្នាថេរី មានចិត្តប្រាសចាកកាមទាំងឡាយ រៀននូវកម្មដ្ឋានប្រកបភាវនារឿយៗមិនយូរបុន្មាន ក៏ជាអ្នកបានអភិញ្ញា ៦ ពិចារណាការបដិបត្តិរបស់ខ្លួន បានពោលនូវគាថាទាំងនេះជាពាក្យឧទាន ថា តាំងពីកាលអាត្មាអញបួសមកបាន ២៥ វស្សាហើយ មិនបាន សេចក្តីស្ងប់ចិត្តសូម្បីត្រឹមមួយផ្ទាត់ម្រាមដៃ ។ អាត្មាអញមាន ចិត្តទទឹកដោយកាមរាគ មិនបានសេចក្តីស្ងប់ចិត្ត ផ្គងដើមដៃ កន្ទក់កន្ទេញ ហើយចូលទៅកាន់លំនៅ ។ អាត្មាអញនោះចូលទៅ រកភិក្ខុនី ( ធម្មទិន្នាថេរី ) ជ្រាស្តីដែលអាត្មាអញគួរជឿ លោកបានសំដែងធម៌គឺខន្ធ អាយតនៈ ធាតុដល់អាត្មាអញ។ លុះអាត្មាអញបានស្តាប់ធម៌របស់លោកហើយ បានចូលទៅក្នុង ទីសមគួរដឹងនូវបុព្វេនិវាស បានជម្រះទិព្វចក្ខុ ។ ចេតោបរិយញ្ញាណនិងសោតធាតុអាត្មាអញបានជម្រះហើយ ឫទ្ធិអាត្មាអញ បានធ្វើឲ្យជាក់ច្បាស់ហើយ ការអស់ទៅនៃអាសវៈ អាត្មាអញ បានសម្រេចហើយ អភិញ្ញា ៦ អាត្មាអញបានធ្វើឲ្យច្បាស់ ហើយ ព្រះពុទ្ធសាសនាអាត្មាអញក៏បានធ្វើហើយ ដូច្នេះ ។ ប