នន្ទាថេរី
ក្បាលទី 44 · ទំព័រ 181
ម្នាលនាងនន្ទា នាងចូរមើលរាងកាយដែលមានជំងឺជានិច្ច មិន ស្អាត ជារបស់ពុករលួយ ដែលឆ្អឹង ៣០០ កំណាត់ផ្គុំឡើងហើយ ( នេះ ) នាងចូរអប់រំចិត្តដោយអសុភសញ្ញា ឲ្យជាចិត្តមានអារម្មណ៍តែមួយ តាំងនៅ មាំល្អ ។ សរីរៈនេះយ៉ាងណា សរីរៈរបស់នាងហ្នឹង ក៏យ៉ាងនោះដែរ សរីរៈ របស់នាងហ្នឹងយ៉ាងណា សរីរៈនេះ ក៏យ៉ាងនោះដែរ នាងកុំខ្ជិលច្រអូស ខំ ពិចារណារាងកាយនុ៎ះទាំងយប់ទាំងថ្ងៃយ៉ាងនេះឯងថា សរីរៈ ( នេះ ) ដែល ពួកជនពាលរីករាយជារបស់ពុករលួយ មានក្លិនអាក្រក់ ។ លំដាប់អំពីនោះ ខ្ញុំក៏បានពិនិត្យឃើញដោយប្រាជ្ញារបស់ខ្លួន ។ ខ្ញុំនោះ មិនធ្វេសប្រហែស ខំ ពិចារណាដោយឧបាយនៃប្រាជ្ញា ក៏បានឃើញកាយនេះ ទាំងខាងក្នុងទាំងខាងក្រៅ តាមពិត ។ ខាងក្រោយមក ខ្ញុំនឿយណាយក្នុងកាយ រសាយក្នុងសន្តាន ជាអ្នកមិនធ្វេសប្រហែស ក៏បានប្រាសចាកយោគៈមានចិត្តស្ងប់មានទុក្ខរលត់ ហើយ ។ នន្ទាថេរី ។ ៥