អដ្ឋកថា នន្ទាថេរី

ក្បាលទី 44 · ទំព័រ 181

គាថារបស់នន្ទាថេរី មានពាក្យផ្តើមថា អាតុរំ អសុចឹ ដូច្នេះ ជាដើម ។ បានឮ ថាកុលធីតានេះក្នុងសាសនាព្រះមានព្រះភាគព្រះនាមថាបទុមុត្តរៈ កើតក្នុងផ្ទះមានត្រកូល ក្នុងក្រុងហង្សវតីដល់នូវភាពជាអ្នកដឹងក្តីហើយ ស្តាប់ ធម៌ក្នុងសម្នាក់របស់ព្រះសាស្តា ឃើញព្រះសាស្តាទ្រង់ស្ថាបនាភិក្ខុនីមួយអង្គ ក្នុងតំណែងឯតទគ្គៈ ក្រៃលែងជាងភិក្ខុនីទាំងឡាយខាងបានឈាន ទើបសន្សំ បុញ្ញាធិការប្រាថ្នាតំណែងនោះ សន្សំកុសលត្រាច់ទៅក្នុងទេវតានិងមនុស្សទាំងឡាយ អស់មួយសែនកប្ប ក្នុងពុទ្ធុប្បាទនេះកើតក្នុងសក្យរាជត្រកូលញាតិទាំងឡាយ បានដាក់ឈ្មោះថានន្ទា ។ ក្នុងកាលតមក គេស្គាល់ទួទៅថា សុន្ទរីនន្ទាឬជនបទកល្យាណី ព្រោះ មានរូបស្អាត ។ កុលធីតានេះ ក៏ដូចគ្នានឹងនាងភទ្ទកាបិលានី សូម្បីក្នុងបន្ទប់ ១២ ហត្ថដែលមានសភាពងងឹតមិនចាំបាច់អុជភ្លើងស្ថានទីនោះ ក៏ភ្លឺដោយពន្លឺ ដែលចេញអំពីរាងកាយរបស់នាង ។ ព្រះនាង ( ពិម្ពា ) យសោធរាស្ហាត ជាងស្រីទាំងពីរនេះរាប់រយដង ។ នាងសុន្ទរីនន្ទានោះ កាលព្រះមានព្រះភាគ នៃយើងសម្រេចភាពជាព្រះសព្វញ្ញូហើយ យាងទៅកាន់ក្រុងកបិពស្តុ ដោយ លំដាប់ ទ្រង់ឲ្យនន្ទកុមារនិងរាហុលកុមារបួសហើយយាងទៅ ។ កាលព្រះបាទ សុទ្ធោទនមហារាជបរិនិព្វានហើយ កាលព្រះនាងមហាបជាបតិគោតមីនិង ព្រះនាងពិម្ពារាហុលមាតាបួសហើយ នាងគិតថា ព្រះជេដ្ឋភាតារបស់អញ លះបង់ភាពជាស្តេចចក្រពត្តិ បួសត្រាស់ជាព្រះពុទ្ធ ជាអគ្គបុគ្គលក្នុងលោក សូម្បីរាហុលកុមារឱរសរបស់ព្រះអង្គក៏បួស នន្ទរាជភស្តារបស់អញក្តី ព្រះនាង មហាបជាបតិគោតមីមាតាអញក្តី រាហុលមាតាបងស្រីអញក្តី ក៏បួសអស់