នន្ទុត្តរាថេរី
ក្បាលទី 44 · ទំព័រ 194
អាត្មាអញបានថ្វាយបង្គំភ្លើងផង ព្រះចន្ទផង ព្រះអាទិត្យ ផងពួកទេវតាផង រួចហើយអាត្មាអញទៅកាន់កំពង់នៃស្ទឹងទាំងឡាយ ហើយ ចុះទៅក្នុងទឹក ។ អាត្មាអញសមាទាននូវវត្តច្រើនយ៉ាង គឺកោរក្បាលពាក់កណ្តាល សម្រេចការដេកលើផែនដី មិនបានបរិភោគបាយក្នុងវេលាយប់ ។ អាត្មាអញត្រេកអរក្នុងការស្អិតស្អាង និងការប្រដាប់ លុះកាមរាគបៀតបៀន ហើយក៏បានទំនុកបម្រុងកាយនេះដោយគ្រឿងងូតនិងគ្រឿងអប់ ។ ក្នុងកាល ខាងក្រោយមក ខ្ញុំបាននូវសទ្ធា ( ក្នុងសំណាក់នៃព្រះមហាមោគ្គល្លានត្ថេរ ) ហើយបួសក្នុងធម្មវិន័យ កាមរាគខ្ញុំបានដកចេញហើយ ព្រោះបានឃើញនូវ រាងកាយតាមពិត ។ ភពទាំងអស់ផង សេចក្តីប្រាថ្នាផង សេចក្តីតាំងចិត្ត ទុកផង អាត្មាអញបានផ្តាច់ផ្តិលហើយ អាត្មាអញបានប្រាសចាកយោគៈទាំងពួង ហើយ បានដល់នូវសេចក្តីស្ងប់ចិត្ត ។ នន្ទុត្តរាថេរី ។ ៥