អដ្ឋកថា នន្ទុត្តរាថេរី
គាថារបស់ព្រះនន្ទុត្តរាថេរី មានពាក្យផ្តើមថា អគ្គឹ ចន្ទញ្ច ដូច្នេះជាដើម ។ បានឮថា កុលធីតានេះជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំកុសលដែលជាឧបនិស្ស័យនៃព្រះនិព្វានទុកក្នុងភពនោះៗក្នុង ពុទ្ធុប្បាទនេះកើតក្នុងត្រកូលព្រាហ្មណ៍ ក្នុងកម្មាសធម្មនិគមដែនកុរុ រៀនវិជ្ជា ជ័យភូមិណាមួយបួសជានិគ្រន្ថខ្មីឃ្មាតក្នុងការលើកវាទៈ កាន់មែកព្រីងដើរទៅ ពេញជម្ពូទ្វីបដូចនាងភទ្ទាកុណ្ឌលកេសាថេរីដែរ ។ ចូលទៅរកព្រះមហាមោគ្គល្លានត្ថេរសួរប្រស្នា ដល់នូវភាពបរាជ័យ តាំងនៅក្នុងឱវាទរបស់ព្រះថេរៈ បួសក្នុងសាសនាបំពេញសមណធម៌មិនយូរបុន្មាន ក៏បានសម្រេចអរហត្តមួយ អន្លើដោយបដិសម្ភិទាទាំងឡាយ ពិចារណាដល់ការបដិបត្តិ របស់ខ្លួនហើយ ពោលគាថា ៥ ជាឧទានថា អាត្មាអញបានថ្វាយបង្គំភ្លើងផង ព្រះចន្ទផង ព្រះអាទិត្យផង ពួកទេវតាផង រួចហើយអាត្មាអញ ទៅកាន់កំពង់នៃស្ទឹងទាំងឡាយ ហើយចុះទៅក្នុងទឹក ។ អាត្មាអញសមាទាននូវវត្តច្រើន យ៉ាង គឺកោរក្បាលពាក់កណ្តាល សម្រេចការដេកលើផែនដី មិនបានបរិភោគបាយក្នុងវេលាយប់ ។ អាត្មាអញត្រេកអរក្នុង ការស្អិតស្អាងនិងការប្រដាប់ លុះកាមរាគបៀតបៀនហើយ ក៏ បានទំនុកបម្រុងកាយនេះដោយគ្រឿងងូតនិងគ្រឿងអប់ ។ ក្នុង កាលខាងក្រោយមក ខ្ញុំបាននូវសទ្ធា ( ក្នុងសំណាក់នៃព្រះមហា មោគ្គល្លានត្ថេរ ) ហើយបួសក្នុងធម្មវិន័យ កាមរាគ ខ្ញុំ បានដកចេញហើយ ព្រោះបានឃើញនូវរាងកាយតាមពិត ។