មិត្តកាលីថេរី

ក្បាលទី 44 · ទំព័រ 199

អាត្មាអញចេញអំពីផ្ទះ ហើយមកបួសក្នុងធម្មវិន័យដោយ សទ្ធា ខ្វល់ខ្វាយក្នុងលាភៈនិងសក្ការៈ ប្រព្រឹត្តដោយហេតុ ( ដែលញ៉ាំង លាភឲ្យកើតឡើងមានពាហុសច្ចៈនិងធម្មកថាជាដើម ) នោះៗ ។ អាត្មាអញ បានលះប្រយោជន៍ដ៏ឧត្តមចោល ហើយសេពនូវប្រយោជន៍ថោកទាប លុះក្នុង អំណាចនៃកិលេសទាំងឡាយ មិនត្រេកអរនឹងប្រយោជន៍នៃសមណៈ ។ សេចក្តីសង្វេគក៏មានដល់អាត្មាអញនោះដែលអង្គុយក្នុងលំនៅថា អាត្មាអញ ដើរផ្លូវខុស លុះក្នុងអំណាចតណ្ហា ។ ជីវិតរបស់អាត្មាអញមានប្រមាណតិច ជរានិងព្យាធិតែងញាំញី មុនកាយនេះនឹងបែកធ្លាយមិនមែនជាកាលគួរអាត្មាអញ ធ្វេសប្រហែសឡើយ ។ អាត្មាអញកាលពិចារណានូវការកើតឡើង និង ការសូន្យទៅនៃខន្ធទាំងឡាយតាមពិតក៏មានចិត្តរួចស្រឡះហើយចេញ ( ចាក កិលេសទាំងពួង ) ពុទ្ធសាសនាអាត្មាអញបានធ្វើហើយ ។ មិត្តកាលីថេរី ។ ៥